នៅក្នុងសុន្ទរកថាដ៏សំខាន់នៅក្នុងកិច្ចប្រជុំនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះប្រទេសម្ចាស់ផ្ទះប្រេស៊ីលដែលបានជ្រើសរើសការការពារបរិស្ថាន និងសុខភាពពិភពលោក ដែលជាបញ្ហាដ៏មានសារៈសំខាន់សម្រាប់ភពផែនដី ជាអាទិភាពសម្រាប់កិច្ចប្រជុំកំពូល BRICS បើកទូលាយនៅឆ្នាំនេះ។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានលើកឡើងនូវសំណើសំខាន់ៗចំនួន៥។ ទីមួយ ជំរុញការបង្កើតការយល់ដឹងរួម អភិក្រមសកល ដើម្បីការពារបរិស្ថាន និងសុខភាពនៃប្រជាជន។ ទីពីរ ធានាការទទួលខុសត្រូវរួម ប៉ុន្តែមានលក្ខណៈខុសគ្នា ស្មើភាព និងយុត្តិធម៌ក្នុងការដោះស្រាយបញ្ហាប្រឈមលើវិស័យបរិស្ថាន និងសុខភាព ស្របតាមបរិបទប្រវត្តិសាស្ត្រ កម្រិតអភិវឌ្ឍន៍ និងធនធាននៃប្រទេសនីមួយៗ។ លោកនាយករដ្ឋមន្ត្រីអំពាវនាវ ប្រទេសអភិវឌ្ឍន៍មានការទទួលខុសត្រូវក្នុងការអនុវត្តការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុ ការផ្ទេរបច្ចេកវិទ្យា និងការជួយគាំទ្រការបណ្តុះបណ្តាលធនធានមនុស្ស។ ទីបី កិច្ចខិតខំប្រឹងប្រែងដើម្បីប្រមូលធនធាន ដើម្បីសម្រេចបាននូវគោលដៅអាកាសធាតុ និងសុខភាព។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងប្រធានគណៈប្រតិភូដែលចូលរួមកិច្ចប្រជុំកំពូល BRICS 2025 ថតរូបជាមួយគ្នា (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមគាំទ្រអាទិភាពនៃកិច្ចប្រជុំ COP30 ដែលលើកឡើងដោយប្រេស៊ីល ព្រមទាំងសង្កត់ធ្ងន់លើតម្រូវការដើម្បីសម្រេចបាននូវលទ្ធផលគួរឲ្យចាប់អារម្មណ៍ក្នុងវិស័យហិរញ្ញវត្ថុអាកាសធាតុនៅកិច្ចប្រជុំ COP30 លើកទឹកចិត្តយន្តការហិរញ្ញវត្ថុបៃតង ច្នៃប្រឌិត និងការចូលរួមយ៉ាងខ្លាំងក្លាពីវិស័យឯកជន។ ទី៤ លើកកម្ពស់តួនាទីនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបច្ចេកវិទ្យាឌីជីថល ដើម្បីការពារបរិស្ថាន និងអភិវឌ្ឍសុខភាព។ បណ្តាប្រទេសត្រូវជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍបច្ចេកវិទ្យាបៃតង ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការចែករំលែកចំណេះដឹង តាមរយៈនោះ កាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងប្រទេសនានា។ ទី៥ ជំរុញកំណែទម្រង់ប្រកបដោយប្រសិទ្ធភាពនូវអភិបាលកិច្ចសកលលើវិស័យបរិស្ថាន អាកាសធាតុ និងសុខភាព លើកកម្ពស់តួនាទីមជ្ឈភាពរបស់អង្គការសហប្រជាជាតិ កិច្ចសហប្រតិបត្តិការពហុភាគី និងបង្កើនការចូលរួមប្រកបដោយប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការក្នុងតំបន់ និងអន្តរតំបន់ ដើម្បីធានាថាការប្តេជ្ញាចិត្តជាសកលស្តីពីអាកាសធាតុ និងសុខភាពត្រូវបានអនុវត្តដោយយុត្តិធម៌ តម្លាភាព និងប្រកបដោយប្រសិទ្ធភាព។

សម័យប្រជុំនេះជាសកម្មភាពចុងក្រោយនៃកិច្ចប្រជុំកំពូល BRICS បើកទូលាយ ឆ្នាំ២០២៥។ វៀតណាមបានបង្ហាញពីតួនាទី ទំនួលខុសត្រូវ និងការរួមចំណែកយ៉ាងសកម្មដល់ជោគជ័យរួមនៃកិច្ចប្រជុំ តាមរយៈនោះ បង្ហាញរូបភាពរបស់វៀតណាមមួយយ៉ាងស្វាហាប់ អភិវឌ្ឍសេដ្ឋកិច្ចដែលផ្សារភ្ជាប់ជាមួយនឹងការការពារបរិស្ថាន ការធ្វើសមាហរណកម្មយ៉ាងសកម្មក្នុងសហគមន៍អន្តរជាតិ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក៕

បកប្រែដោយ Thuy Anh