ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមានត្រូវបានអនុវត្តកាន់តែខ្លាំងក្លានិងមានប្រសិទ្ធភាព
នាព្រឹកថ្ងៃទី៧ ខែកក្កដា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន បានបើកកិច្ចប្រជុំលើកទី ២៨ ដើម្បីពិភាក្សា និងផ្តល់យោបល់លើរបាយការណ៍ស្តីពីស្ថានភាព និងលទ្ធផលនៃសកម្មភាពរបស់គណៈកម្មាធិការដឹកនាំក្នុងរយៈពេល ៦ ខែកន្លងមក ក៏ដូចជា ដាក់ពង្រាយភារកិច្ចសំខាន់ៗសម្រាប់រយៈពេល ៦ ខែចុងឆ្នាំ រួមជាមួយនឹងខ្លឹមសារសំខាន់ៗមួយចំនួនទៀត។ លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ប្រធានគណៈកម្មាធិការដឹកនាំ បានអញ្ជើញជាអធិបតីនៅកិច្ចប្រជុំ។