នៅក្នុងសុន្ទរកថាបើក លោកស្រី Sisay Ludetmounsone ប្រធានគណៈកម្មាធិការរៀបចំមជ្ឈិមនៃបក្សប្រជាជនបដិវត្តន៍ឡាវបានសង្កត់ធ្ងន់លើសារៈសំខាន់នៃវគ្គបណ្តុះបណ្តាលនេះ ដែលជាការបន្តអនុវត្តលទ្ធផលនៃជំនួបរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងបីឡាវ-វៀតណាម-កម្ពុជា ហើយជាប្រពៃណីនៃទំនាក់ទំនងដ៏ល្អប្រពៃ ជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលបង្ហាញពីអត្តសញ្ញាណពិសេសរបស់បក្សទាំងបី។

leftcenterrightdel
ប្រតិភូ និងថ្នាក់ដឹកនាំវ័យក្មេងនៃប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា ថតរូបទុកជាអនុស្សាវរីយ៍ (រូបថត៖ vovworld.vn)

ក្នុងវគ្គបណ្តុះបណ្តាល សិក្ខាកាមនឹងផ្លាស់ប្តូរបទពិសោធន៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់បក្សនីមួយៗ ប្រទេសនីមួយៗ និងរំលឹកឡើងវិញនូវប្រពៃណីប្រវត្តិសាស្ត្រនៃសាមគ្គីភាព ជិតស្និទ្ធ និងការជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងបក្សទាំងបី និងប្រជាជននៃប្រទេសទាំងបី ចែករំលែកបទពិសោធន៍ក្នុងការកសាងប្រទេសរបស់បក្សនីមួយៗ និងប្រទេសនីមួយៗនាពេលបច្ចុប្បន្ននេះ។

សិក្ខាកាមនឹងពិភាក្សាយ៉ាងស៊ីជម្រៅលើប្រធានបទពាក់ព័ន្ធនឹងសកម្មភាពនៃប្រទេសទាំងបីដូចជា៖ ទំនាក់ទំនងប្រពៃណីវៀតណាម-ឡាវ-កម្ពុជា ការកសាងនិងការការពារព្រំដែនមិត្តភាព សន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងបីក្នុងបរិបទនៃការធ្វើសមាហរណកម្មតំបន់ និងអន្តរជាតិ កិច្ចសហប្រតិបត្តិការទេសចរណ៍ និងវប្បធម៌នៃប្រទេសទាំងបី។ល។ ទន្ទឹមនឹងនោះ សិក្ខាកាមទាំងឡាយក៏នឹងទៅទស្សនាកេរិ៍្តដំណែលប្រវត្តិសាស្ត្រ និងកន្លែងផលិតសំខាន់ៗមួយចំនួននៅរដ្ឋធានីវៀងច័ន្ទ និងខេត្តវៀងច័ន្ទផងដែរ៕

បកប្រែដោយ Thuy Anh