សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
កប.អនឡាញ - នាថ្ងៃទី៣០ ខែមិថុនា សាលានាយទាហានកងទ័ពជើងគោកលេខ២ នៃក្រសួងការពារប្រទេសវៀតណាម បានរៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ រួមមាន៖ វគ្គទី៧៥ ស្តីពីការបញ្ចប់ថ្នាក់សកលវិទ្យាល័យសម្រាប់នាយទាហាន វគ្គទី៧៥ ស្តីពីការបំប៉ន់ចំណេះដឹងផ្នែកយោធា និងនយោបាយ វគ្គទី៧២ ស្តីពីសាកលវិទ្យាល័យយោធា និងវគ្គទី៧៥ ស្តីពីការបណ្តុះបណ្តាលភាសាវៀតណាម សម្រាប់សិក្ខាកាមនៃកងយោធពលខេមរភូមិន្ទ។
លោកឧត្តមសេនីយ៍ត្រី សាស្រ្តាចារ្យ បណ្ឌិត គ្រូបង្រៀនប្រជាជន Vu Thanh Hiep នាយករងសាលា និងលោកវរសេនីយ៍ឯក បណ្ឌិត Le Khac Huy អនុប្រធាននយោបាយនៃសាលា បានចូលរួម និងដឹកនាំពិធី។
ក្នុងដំណើរការសិក្សា សិក្ខាកាមទាំងឡាយតែងតែលើកកម្ពស់ការទទួលខុសត្រូវ មានស្មារតីជម្នះពុះពារការលំបាក គោរពវិន័យយ៉ាងម៉ឺងម៉ាត់ ខិតខំសិក្សា និងហាត់ពត់លត់ដំ។ វគ្គសិក្សាទាំងអស់បានបញ្ចប់កម្មវិធី និងគោលបំណងបណ្តុះបណ្តាលប្រកបដោយជោគជ័យ។
    |
 |
ប្រតិភូនានាចូលរួមពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល |
មានប្រសាសន៍នៅក្នុងពិធីបិទ លោកឧត្តមសេនីយ៍ត្រី សាស្រ្តាចារ្យ បណ្ឌិត គ្រូបង្រៀនប្រជាជន Vu Thanh Hiep បានទទួលស្គាល់ និងលើកសរសើរចំពោះសមិទ្ធិផលក្នុងការសិក្សា និងហាត់ពត់លត់ដំរបស់សិក្ខាកាម ព្រមទាំងបញ្ជាក់ថានេះជាលទ្ធផលនៃស្មារតីស្វះស្វែងរៀនសូត្រ ឆន្ទៈឈានឡើងរបស់យោធិនបដិវត្តន៍។ លោក Vu Thanh Hiep បានសង្ឃឹមថា ក្នុងមុខតំណែងថ្មីរបស់ខ្លួន សិក្ខាកាមម្នាក់ៗនឹងបន្តខិតខំសិក្សា ហាត់ពត់លត់ដំ អនុវត្តប្រកបដោយភាពច្នៃប្រឌិត ពាំនាំយកចំណេះដឹងដែលខ្លួនទទួលបានពីសាលាមកអនុវត្ត រួមចំណែកកសាងអង្គភាពរឹងមាំ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច។ សម្រាប់សិក្ខាកាមកម្ពុជា លោក Vu Thanh Hiep បានសង្ឃឹមថា បន្ទាប់ពីបញ្ចប់ការសិក្សា និងត្រឡប់មកប្រទេសវិញ សិក្ខាកាមទាំងឡាយនឹងបន្តលើកកំពស់ស្នាដៃរបស់ខ្លួន និងចូលរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុការពារមាតុភូមិ បន្តពូនជ្រំចំណងមិត្តភាពប្រពៃណី និងសាមគ្គីភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា៕
បកប្រែដោយ Huyen Trang