នាយទាហានចំនួន ២៨៥ នាក់នៃកងយោធពលខេមរភូមិន្ទ នឹងទទួលបានការបណ្តុះបណ្តាលភាសាវៀតណាម និងមុខជំនាញមួយចំនួនដូចជា៖ បញ្ជូនសារ បច្ចេកវិទ្យារ៉ាដា បច្ចេកវិទ្យារថពាសដែក បច្ចេកវិទ្យារថយន្តយោធា ពេទ្យយោធា ការបណ្តុះបណ្តាលនាយទាហានការពារព្រំដែនកម្រិតក្រុម នាយទាហានបញ្ជាការផ្នែកបច្ចេកទេសគីមី។ល។

leftcenterrightdel
ក្រុមបេសកកម្មនៃសាលា សាលារៀននៃកងទ័ពប្រជាជនវៀតណាម ទទួលសិក្ខាកាមនៃកងយោធពលខេមរភូមិន្ទនៅច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai ខេត្ត Tay Ninh (រូបថត៖ bienphong.com.vn)

ទន្ទឹមនឹងនោះ សិក្ខាកាមនឹងសិក្សាស្រាវជ្រាវលើវិស័យយោធា និងការពារជាតិ ប្រពៃណីនៃចំណងសាមគ្គីភាពវៀតណាម-កម្ពុជា និងលើកកម្ពស់សមត្ថភាពគិតត្រិះរិះពិចារណានៃនាយទាហាននៅកម្រិតយុទ្ធនាការ និងយុទ្ធសាស្ត្រក្នុងស្ថានភាពថ្មី។

ក្រុមបេសកកម្មបានសហការជាមួយអង្គភាពមានសមត្ថកិច្ច ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai កងទ័ពការពារព្រំដែន Tay Ninh ដើម្បីទទួលនាយទាហាននៃកងយោធពលខេមរភូមិន្ទ  ហើយជួយនាយទាហានក្នុងការផ្ទេរអីវ៉ាន់និងសម្ភារៈផ្ទាល់ខ្លួន ណែនាំអំពីការប្រើប្រាស់ឧបករណ៍ ការអនុវត្តតាមនីតិវិធីត្រឹមត្រូវ ធានាបាននូវទំនាក់ទំនងការទូតយោធា បទបញ្ជាការពារសន្តិសុខ និងបញ្ជូននាយទាហាននៃកងយោធពលខេមរភូមិន្ទ ដល់វិទ្យាស្ថាន សាលានៃកងទ័ពប្រជាជនវៀតណាមតាមកាលកំណត់៕

បកប្រែដោយ Thuy Anh