វៀតណាម និងកម្ពុជា ជម្រុញកិច្ចសហប្រតិបត្តិការសារព័ត៌មាន ក្នុងយុគសម័យឌីជីថល
កប.អនឡាញ - ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៤ ខែតុលា គណៈប្រតិភូនៃសមាគមអ្នកកាសែតវៀតណាម (VJA) ដឹកនាំដោយលោក Nguyen Duc Loi អនុប្រធានអចិន្ត្រៃយ៍ បានបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ក្លឹបអ្នកកាសែតកម្ពុជា (CCJ) ដើម្បីផ្លាស់ប្តូរបទពិសោធន៍ក្នុងការផ្ដល់ព័ត៌មាន ព្រមទាំងជម្រុញកិច្ចសហប្រតិបត្តិការសារព័ត៌មាន រវាងសមាគមអ្នកកាសែតទាំងពីរ។
នាថ្ងៃទី ២៣ ខែតុលា គណៈប្រតិភូនៃសមាគមអ្នកកាសែតវៀតណាម បានរៀបចំកិច្ចប្រជុំជាមួយក្លឹបអ្នកកាសែតកម្ពុជា ដើម្បីពិភាក្សាអំពីការផ្ដល់ព័ត៌មាន និងផ្សព្វផ្សាយ ក្នុងសម័យកាលបរិវត្តកម្មឌីជីថល ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងសមាគមអ្នកកាសែតទាំងពីរ។ លោក Nguyen Duc Loi បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរគប្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្ដល់ព័ត៌មាន ដើម្បីផ្តល់ព័ត៌មានយ៉ាងឆាប់រហ័ស និងត្រឹមត្រូវដល់សាធារណជន។
    |
 |
|
គណៈប្រតិភូនៃសមាគមអ្នកកាសែតវៀតណាមបានទៅទស្សនា Apsara Media Services (AMS Media) (រូបថត៖ vnanet.vn) |
លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានចាត់ទុកថា ក្នុងបរិបទបច្ចុប្បន្ន អ្នកកាសែតអាជីពត្រូវការការបណ្តុះបណ្តាលបន្ថែមទៀត ដើម្បីអាចប្រកួតប្រជែង និងរក្សាគុណភាពព័ត៌មានក្នុងបរិបទហិរញ្ញវត្ថុកាន់តែតឹងតែង។
នៅថ្ងៃដដែលនោះ គណៈប្រតិភូនៃសមាគមអ្នកកាសែតវៀតណាមបានទៅទស្សនា Apsara Media Services (AMS Media) ដែលជាទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយផលិតព័ត៌មានពហុមេឌៀរបស់កម្ពុជា ដើម្បីសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ក្នុងការបណ្តុះបណ្តាលជំនាញ និងការអនុវត្តបច្ចេកវិទ្យាក្នុងវិស័យសារព័ត៌មាន និងផ្សព្វផ្សាយ ជាពិសេស AI៕
បកប្រែដោយ Thanh Cong