leftcenterrightdel
លោក Do Viet Phuong ប្រធានការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅកម្ពុជា (រូបថត៖ VOV/ភ្នំពេញ)

លោក Do Viet Phuong ប្រធានការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅកម្ពុជា បានឲ្យដឹងថា សក្ដានុពលពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺធំធេងណាស់ ដោយមានអត្រាកំណើនខ្ពស់នាប៉ុន្មានឆ្នាំថ្មីៗនេះ៖ “សង្ឃឹមថា ដោយមានការយកចិត្តទុកដាក់និងការគាំទ្រពីគ្រប់វិស័យនិងគ្រប់ជាន់ថ្នាក់ ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់សហគ្រាសវៀតណាម នាពេលខាងមុខនេះ ទំនិញវៀតណាមនឹងបង្កើនវត្តមាននៅកម្ពុជា រួមចំណែកយ៉ាងធំធេងចំពោះទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដូចនឹងការរំពឹងទុករបស់មេដឹកនាំនៃភាគីទាំងពីរគឺឆាប់សម្រេចបាន ២០ ពាន់លានដុល្លារនាពេលខាងមុខ”។

យោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា ផលិតផលសំខាន់ៗដែលប្រទេសនេះនាំចេញទៅអាស៊ានរួមមាន៖ វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ កាបូប បន្ទះសូឡា សំបកកង់រថយន្ត គ្រឿងអេឡិចត្រូនិក និងផលិតផលកសិកម្ម៕

តាម vovworld.vn