leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong មានប្រសាសន៍​ក្នុង​ជំនួប

មានប្រសាសន៍ក្នុងជំនួបជាមួយអ្នកបោះឆ្នោត លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានជូនដំណឹងដល់អ្នកបោះឆ្នោតអំពីលទ្ធផលនៃសម័យប្រជុំលើកទី៩ និងគោលនយោបាយ គោលការណ៍ណែនាំសំខាន់ៗរបស់បក្ស និងរដ្ឋដែលកំពុងត្រូវបានអនុវត្ត ការកែសម្រួលអង្គភាពកងទ័ពឱ្យមានរបៀបរៀបរយ បំពេញតាមតម្រូវការនៃភារកិច្ចការពារមាតុភូមិក្នុងស្ថានភាពថ្មី។ ទន្ទឹមនឹងនោះ លោកសង្ឃឹមថា គណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន  និងប្រជាពលរដ្ឋនឹងបន្តជួយគាំទ្រ និងបង្កើតលក្ខខណ្ឌជូន​អង្គភាពយោធាដែលឈរជើងនៅតំបន់ឲ្យ​សម្រេចបានគ្រប់ភារកិច្ច។

leftcenterrightdel
ទិដ្ឋភាព​នៃជំនួប​
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ថតរូប​ជា​មួយ​ប្រតិភូទាំង​ឡាយ​

លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ក៏បានជូនដំណឹងដល់អ្នកបោះឆ្នោតអំពីស្ថានភាពពិភពលោក តំបន់ និងលទ្ធផលលេចធ្លោមួយចំនួនក្នុងការអនុវត្តការងារយោធា និងការពារជាតិ នាពេលថ្មីៗនេះ។

លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានថ្លែងអំណរគុណចំពោះអ្នកបោះឆ្នោតដែលមានមតិយោបល់ដ៏ស្មោះត្រង់ ហើយបានបកស្រាយនូវបញ្ហាមួយចំនួនដែលអ្នកបោះឆ្នោតចាប់អារម្មណ៍។ ទន្ទឹមនឹងនោះ លោកបានស្នើឱ្យអ្នកបោះឆ្នោតត្រូវមានការប្រុងប្រយ័ត្នចំពោះព័ត៌មានប្រឌិតអំពីស្ថានភាពប្រទេសរបស់កងកម្លាំងអរិភាព មានការប្រុងប្រយ័ត្នចំពោះការក្លែងបន្លំតាមអ៊ីនធឺណិត ហើយនិងលើកកម្ពស់ការការពារបរិស្ថានរស់នៅ។ល៕

បកប្រែដោយ Duy Hoan