ភ្ញៀវទេសចរខ្មែរមកវៀតណាមកើនឡើងខ្លាំង
កប.អនឡាញ - ចំនួនភ្ញៀវទេសចរក្នុងឆមាសទី១ នៃឆ្នាំនេះសម្រេចបានជិត ១០.៧ លាននាក់ កើនឡើង ២០.៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងខ្ពស់ជាង ២៥.៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ មុនពេលការរាតត្បាត Covid-19 ។
យោងតាមមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ (នាយកដ្ឋានទេសចរណ៍ជាតិវៀតណាម) ត្រឹមតែខែមិថុនា ចំនួនភ្ញៀវអន្តរជាតិសម្រេចបានជិត ១.៥ លាននាក់ (កើនឡើង ១៧%) ដែលរួមចំណែកដល់ចំនួនភ្ញៀវទេសចរសរុបក្នុងឆមាសទី ១ នៃឆ្នាំនេះ សម្រេចបានជិត ១០.៧ លាននាក់ (កើនឡើង ២០.៧%)។
គួរកត់សម្គាល់ថាតួលេខនេះគឺខ្ពស់ជាង ២៥.៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ មុនពេលជំងឺរាតត្បាត។ ចំនួនភ្ញៀវទេសចរណ៍ក្នុងឆមាសទី១ នៃឆ្នាំនេះគឺខ្ពស់ជាងចំនួនភ្ញៀវទេសចរណ៍សរុបក្នុងឆ្នាំ២០១៦ (១០ លាននាក់) ។
បើនិយាយពីទំហំទីផ្សារ ប្រទេសចិននៅតែជាទីផ្សារធំជាងគេដែលមានចំនួនភ្ញៀវទេសចរទៅកាន់ប្រទេសវៀតណាមច្រើនជាងគេក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥ ជាមួយនឹងភ្ញៀវទេសចចំនួន ២.៧ លាននាក់ (ស្មើនឹង ២៥.៦%)។ កូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខ ២ ដោយមានភ្ញៀវទេសចរចំនួន ២.២ លាននាក់ (ស្មើនឹង ២០.៧%)។ តាមការស្ថិតិបង្ហាញថា ទីផ្សារទាំងពីរនេះបានរួមចំណែក ៤៦.៣% នៃចំនួនភ្ញៀវទេសចរសរុបក្នុងឆមាសទី១នៃឆ្នាំនេះ
តាមពីក្រោយគឺ តៃវ៉ាន់ (៦៣០,០០០នាក់) អាមេរិក (៤៤៩,០០០នាក់) ជប៉ុន (៣៩៣,០០០នាក់) កម្ពុជា (៣៦ម៉ឺននាក់)។ ទីផ្សារធំជាងគេទាំង១០សម្រាប់ទេសចរណ៍វៀតណាមក៏មានប្រទេសឥណ្ឌា អូស្ត្រាលី ម៉ាឡេស៊ី និងរុស្ស៊ីផងដែរ។
បកប្រែដោយ Thanh Cong