អ្នកយកព័ត៌មាន៖ តាំងពីថ្ងៃទី១ ខែកក្កដា មក មូលដ្ឋាននានាបានអនុវត្តគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត តើប្រការនេះនាំមកនូវឱកាស និងបញ្ហាប្រឈមអ្វីខ្លះដល់វិស័យទេសចរណ៍?

លោក Nguyen Trung Khanh៖ ការរួមបញ្ចូលគ្នានៃខេត្ត និងក្រុង បាននាំមកនូវបរិយាកាសអភិវឌ្ឍន៍ទេសចរណ៍កាន់តែទូលំទូលាយ ដោយមានការតភ្ជាប់កាន់តែខ្ពស់ជាង បង្កើតលក្ខខណ្ឌសម្រាប់មូលដ្ឋាននានារៀបចំរចនាសម្ព័ន្ធឡើងវិញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ អភិវឌ្ឍទួរទេសចរណ៍អន្តរតំបន់ និងផ្លាស់ថ្មីនូវផលិតផលទេសចរណ៍។ នេះនឹងជាឱកាសដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ និងបង្កើតរបត់ដ៏សំខាន់មួយដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍វៀតណាមប្រកបដោយចីរភាព លើកកំពស់កិត្យានុភាពទេសចរណ៍វៀតណាមនៅលើពិភពលោក។

leftcenterrightdel
លោក Nguyen Trung Khanh នាយកនៃនាយកដ្ឋានទេសចរណ៍ជាតិវៀតណាម

ទោះជាយ៉ាងណាក៏ដោយ ការរួមបញ្ចូលគ្នានៃខេត្ត-ក្រុង ក៏បង្កបញ្ហាប្រឈមមួយចំនួនដូចជា ការគ្រប់គ្រងគោលដៅទេសចរណ៍ ការរៀបចំ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍។ ការធានាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យបរិស្ថាន... រម្មណីយដ្ឋាន ទាមទារឱ្យមានការសហការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរថ្នាក់ឃុំ និងការសហការយ៉ាងសកម្មពីអង្គភាពទេសចរណ៍ថ្នាក់ខេត្ត។ បន្ទាប់ពីរួមបញ្ចូលគ្នានៃខេត្ដ  និងក្រុង ការបង្កើតម៉ាកយីហោទេសចរណ៍រួម និងព្រមៗគ្នាមិនមែនជាការងារងាយស្រួលនោះទេ ព្រោះមូលដ្ឋាននីមួយៗមានភាពខ្លាំង និងផលិតផលទេសចរណ៍ខុសៗគ្នា ដូចច្នេះការអភិវឌ្ឍម៉ាកយីហោរួមគ្នាដែលទាមទារឱ្យមានយុទ្ធសាស្ត្រជាក់ស្ដែង និងការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងភាគីពាក់ព័ន្ធ។

ដើម្បីជួយគាំទ្រមូលដ្ឋាននានា នាយកដ្ឋានទេសចរណ៍ជាតិវៀតណាមបានផ្ដល់យោបល់ជូនក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ដើម្បីចេញឯកសារណែនាំ ពិនិត្យ កែសម្រួល និងកំណត់អង្គភាពរដ្ឋបាលដែលមានកេរ្ដិ៍ដំណែលត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក បេតិកភណ្ឌប្រវត្តិសាស្ត្រជាតិពិសេស។ នាពេលខាងមុខ នាយកដ្ឋានទេសចណ៍ជាតិវៀតណាមនឹងបន្តសម្របសម្រួលជាមួយមូលដ្ឋាននានាដើម្បីអនុវត្ដព្រមៗគ្នានូវដំណោះស្រាយ ក្នុងគោលដៅធានាឱ្យសកម្មភាពទេសចរណ៍ប្រកបដោយរលូន និងត្រឹមត្រូវតាមទិសដៅ។

អ្នកយកព័ត៌មាន៖ វិស័យទេសចរណ៍វៀតណាមកំពុងឆ្ពោះទៅគោលដៅក្លាយជាវិស័យសេដ្ឋកិច្ចមុខព្រួញ អភិវឌ្ឍប្រកបដោយចីរភាព ដូច្នេះហើយ តើអ្វីៗជាកត្តាសំខាន់ដើម្បីសម្រេចគោលដៅនោះក្នុងដំណាក់កាលថ្មី?

លោក Nguyen Trung Khanh៖ ដើម្បីសម្រេចបាននូវគោលដៅវិស័យទេសចរណ៍វៀតណាមទៅជាវិស័យសេដ្ឋកិច្ចមុខព្រួញ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព ចាំបាច់ត្រូវបង្កើតផ្នត់គំនិត និងវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត ព្រមៗគ្នា និងមានប្រសិទ្ធភាព។ វិស័យ​ទេសចរណ៍នឹងអនុវត្តបាវចនា "ផលិតផលទេសចរណ៍ពិសេស សេវាកម្មល្អ តម្លៃសមរម្យ បរិស្ថានស្អាត គោលដៅទេសចរណ៍សុវត្ថិភាព និងរួសរាយរាក់ទាក់"។ ដើម្បីបង្កើតរបកគំហើញសម្រាប់វិស័យទេសចរណ៍ឈានចូលយុគសម័យថ្មី នាពេលខាងមុខ វិស័យទេសចរណ៍នឹងជំរុញការកែលម្អច្បាប់ដោយទិសដៅស្ថាបនា និងដោះស្រាយឧបសគ្គសម្រាប់អង្គភាពអាជីវកម្ម ទន្ទឹមនឹងនោះការកែទម្រង់បែបបទរដ្ឋបាល  បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពទេសចរណ៍។ ការអនុវត្ដគោលនយោបាយលើកលែងទិដ្ឋាការ កាត់បន្ថយនីតិវិធីសម្រាប់ការចេញ ចូលប្រទេស ពង្រឹងការតភ្ជាប់ចរាចរណ៍អន្តរជាតិ និងការលើកទឹកចិត្តដល់ការអភិវឌ្ឍប្រភេទទេសចរណ៍ថ្មីៗ ក៏ត្រូវបានកំណត់ថា ជាកត្តាទាក់ទាញភ្ញៀវអន្តរជាតិប្រកបដោយប្រសិទ្ធភាព។

ទន្ទឹមនឹងនោះ វិស័យទេសចរណ៍នឹងផ្តោតលើការលើកកម្ពស់គុណភាពនៃផលិតផលទេសចរណ៍ សេវាកម្ម និងកសាងម៉ាកយីហោអន្តរជាតិ ព្រមទាំងលើកកម្ពស់ការធ្វើនវានុវត្ដន៍ អភិវឌ្ឍប្រព័ន្ធអេកូទេសចរណ៍ប្រកបដោយវិជ្ជាជីវៈ ប្រកួតប្រជែង និងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ ការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងមូលដ្ឋាននានា អង្គភាពអាជីវកម្ម និងអង្គការវិជ្ជាជីវៈក៏ជាកត្តាសំខាន់  ជាពិសេសក្នុងការតភ្ជាប់តំបន់  ផ្សព្វផ្សាយគោលដៅទេសចរណ៍ និងបណ្តុះបណ្តាលធនធានមនុស្ស។ កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះក្នុងគោលបំណងធ្វើឲ្យវិស័យទេសចរណ៍វៀតណាមឈានចូលដំណាក់កាលអភិវឌ្ឍន៍កាន់តែស៊ីជម្រៅ និងនិរន្តរភាព។

leftcenterrightdel
ភ្ញៀវទេសចរទស្សនាកន្លែងតាំងពិពណ៌ភូមិរបរប្រពៃណី Ninh Binh

អ្នកយកព័ត៌មាន៖ ក្នុងឱកាសគម្រប់ខួប ៦៥ ឆ្នាំ នៃទិវាបង្កើតវិស័យទេសចរណ៍ តើលោកចង់ផ្ញើសារអ្វីខ្លះទៅកាន់អ្នកដែលធ្វើការក្នុងវិស័យទេសចរណ៍ និងទៅកាន់ភ្ញៀវទេសចរ?

លោក Nguyen Trung Khanh៖ ឆ្លងកាត់ ៦៥ ឆ្នាំមក វិស័យទេសចរណ៍វៀតណាមតែងតែខិតខំបំពេញភារកិច្ចដែលបក្ស និងរដ្ឋប្រគល់ជូន រួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុការពារ និងអភិវឌ្ឍប្រទេសជាតិ។ ក្នុងឱកាសនេះ ខ្ញុំសូមសំដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍។ ការពិត ការយកចិត្ដទុកដាក់ ការច្នៃប្រឌិតរបស់ពួកគេដែលបានរួមចំណែកបង្កើតរូបភាពប្រទេស​វៀតណាមគួរឲ្យទាក់ទាញក្នុងក្រសែភ្នែកមិត្តអន្តរជាតិ។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលតែងតែរួមដំណើរ ជឿជាក់ និងជ្រើសរើសវៀតណាមជាគោលដៅទេសចរណ៍។

នាពេលខាងមុខ ទេសចរណ៍វៀតណាមនឹងបន្តផ្លាស់ថ្មីយ៉ាងខ្លាំងក្លា ដោយប្រកាន់យកភ្ញៀវទេសចរជាមជ្ឈភាព អភិវឌ្ឍន៍តាមទិសដៅបៃតង ឆ្លាត  និងនិរន្តរភាព។ យើងសង្ឃឹមថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរនីមួយៗនឹងក្លាយជាឯកអគ្គរាជទូតទេសចរណ៍ រួមគ្នាចូលរួមរក្សាភាពស្រស់ស្អាតនៃធម្មជាតិ វប្បធម៌ និងមនុស្សវៀតណាម។

អ្នកយកព័ត៌មាន៖ សូមអគុណលោក!