បច្ចុប្បន្ន វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំជាងគេទីប្រាំបីរបស់សហរដ្ឋអាមេរិក ហើយសហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម។ ក្នុងវិស័យអប់រំ វៀតណាមស្ថិតក្នុងចំណាត់ថ្នាក់លេខប្រាំមួយក្នុងប្រភពនិស្សិតបរទេសនៅសហរដ្ឋអាមេរិក ដោយមាននិស្សិតប្រហែល ៣ ម៉ឺន នាក់ ហើយចំនួននេះនៅតែកើនឡើង។ លើសពីនេះ កិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្តបានក្លាយជាសសរស្តម្ភដ៏សំខាន់មួយ។

leftcenterrightdel
លោក Marc E. Knapper ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម (រូបថត៖ vnanet.vn)

អំពីទំនាក់ទំនងពាណិជ្ជកម្ម លោក Knapper ឯកអគ្គរដ្ឋទូតបានឲ្យដឹងថា  សហរដ្ឋអាមេរិកតែងតែមានបំណងកសាងទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយសុខដុមរមនា និងមានតុល្យភាព ផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ និងវិបុលភាពរួមគ្នា។ លោក Knapper ក៏សង្កត់ធ្ងន់លើការប្តេជ្ញាចិត្តនៃរដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការធានាលក្ខខណ្ឌយុត្តិធម៌សម្រាប់ក្រុមហ៊ុនអាមេរិកដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសវៀតណាម ខណៈពេលដែលបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុមហ៊ុនវៀតណាមដើម្បីទទួលបានជោគជ័យក្នុងការធ្វើអាជីវកម្មនៅសហរដ្ឋអាមេរិក។ យោងតាមអ្នកការទូតរូបនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរស្ថិតក្នុងដំណាក់កាលល្អបំផុត ដោយសង្ឃឹមថា ទំនាក់ទំនងនេះនឹងបន្តអភិវឌ្ឍកាន់តែរឹងមាំ បន្តនាំមកនូវផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ។

លោក Knapper ឯកអគ្គរដ្ឋទូត បានចែករំលែកពីសុទិដ្ឋិនិយមរបស់អាជីវករអាមេរិកចំពោះវៀតណាមក្នុងនាមជាដៃគូ ទីផ្សារ និងមជ្ឈមណ្ឌលផលិតកម្ម ជាពិសេសការផលិតបច្ចេកវិទ្យាខ្ពស់។ ទន្ទឹមនឹងនោះ ការលើកកំពស់តួនាទីរបស់វិស័យសេដ្ឋកិច្ចឯកជន ការអភិវឌ្ឍបច្ចេកវិទ្យាខ្ពស់ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនឹងធ្វើឱ្យវៀតណាមក្លាយជាគោលដៅវិនិយោគ និងពាណិជ្ជកម្មគួរឲ្យទាក់ទាញថែមទៀត។

អំពីកម្មវិធីដោះស្រាយផលវិបាកដោយសារសង្គ្រាម  លោក Knapper ឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា កម្មវិធីទាំងនេះនឹងបន្តត្រូវបានអនុវត្ត៕

បកប្រែដោយ Huyen Trang