រៀបចំសកម្មភាពវប្បធម៌ជាច្រើនអបអរសាទរខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិ
កប.អនឡាញ - ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានចេញផែនការរៀបចំសកម្មភាពក្នុងឱកាសអបអរសាទរខួបលើកទី ៨០ នៃទិវាបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិថ្ងៃទី២ ខែកញ្ញា។
សកម្មភាពរួមមាន៖ ការបង្កើតសេណារីយ៉ូនៃការរៀបចំពិធី ការព្យុះហយាត្រាក្បួនដង្ហែរក្នុងឱកាសខួបលើកទី ៨០ នៃទិវាបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិថ្ងៃទី២ ខែកញ្ញា ការរៀបចំកម្មវិធីសិល្បៈពិសេស បង្កើតស្លាកសញ្ញា (logo) និងរៀបចំផែនការបង្កើតមជ្ឈមណ្ឌលសារព័ត៌មានដើម្បីដឹកនាំ និងតម្រង់ទិសព័ត៌មាននូវរាល់សកម្មភាព ជាពិសេសពិធីព្យុះហយាត្រាដង្ហែរក្បួន ព្រមទាំងរៀបចំការតាំងពិព័រណ៌ជាតិអំពីសមិទ្ធិផលសេដ្ឋកិច្ច សង្គម និងរៀបចំការប្រកួតគូគំនូរផ្សព្វផ្សាយអំពីព្រឹត្តិការណ៍។ល៕
បកប្រែដោយ Pham Diep