leftcenterrightdel
លោក Tran Anh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រ៊ុយណេ ប្រគល់សៀវភៅជូនថ្នាក់ដឹកនាំ ISB

នៅក្នុងព្រឹត្តិការណ៍នេះ លោក Tran Anh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រ៊ុយណេ បានប្រគល់សៀវភៅអក្សរសិល្ប៍ និងស្រាវជ្រាវវប្បធម៌វៀតណាមមួយចំនួនជូនបណ្ណាល័យ ISB រួមទាំងស្នាដៃអក្សរសាស្ត្រល្បីៗដែលត្រូវបានបកប្រែជាភាសាអង់គ្លេស។ លោកឯកអគ្គរដ្ឋទូត Tran Anh Vu ក៏មានបំណងចង់ឱ្យនិស្សិត ISB និងមិត្តអន្តរជាតិស្វាគមន៍ស្នាដៃអក្សរសិល្ប៍ និងស្រាវជ្រាវវប្បធម៌វៀតណាម ព្រមទាំងភាពយន្តធ្វើពីស្នាដៃអក្សរសិល្ប៍ខាងលើ។

ក្នុងក្របខ័ណ្ឌនៃកម្មវិធី គ្រូបង្រៀននៅ ISB និងសិស្សានុសិស្សចំនួន ៣០ នាក់ចាប់ពីថ្នាក់ទី ៧ ដល់ទី ១២ នៃសញ្ជាតិជាច្រើនបានសាកល្បងបច្ចេកទេសប៉ាក់ជាប្រពៃណីរបស់វៀតណាម និងតុបតែងផលិតផលជាមួយលំនាំប្លែកៗរបស់ជនជាតិ H'Mong ក្រោមការណែនាំរបស់លោកស្រី Le Thi Hong Ngoan - ភរិយាឯកអគ្គរដ្ឋទូត លោកស្រី Maisarah Nguyen - ស្ថាបនិកសហគ្រាសសិប្បកម្ម Rattan House និងលោកស្រី Pham Thu Phuong តំណាងសហគមន៍វៀតណាមនៅប្រ៊ុយណេ។

leftcenterrightdel
លោកស្រី Le Thi Hong Ngoan - ភរិយាឯកអគ្គរដ្ឋទូត (ទីពីរពីឆ្វេង) ជាមួយអ្នកណែនាំក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយវប្បធម៌វៀតណាមនៅប្រ៊ុយណេ

ក្រោមសារបង្ហាញអំពីការលើកតម្កើងសិប្បកម្មប្រពៃណីទាក់ទងនឹងការការពារបរិស្ថាន សម្ភារៈប្រើប្រាស់ក្នុងព្រឹត្តិការណ៍នេះគឺសុទ្ធតែជាប្រភពបែបធម្មជាតិ ឬកែច្នៃ រួមទាំងកាសែតចាស់ ដបប្លាស្ទិកប្រើរួច ស្មៅស្ងួតជាដើម លោកស្រី Le Thi Hong Ngoan និងអ្នកណែនាំបានមានប្រសាសន៍ថា នាពេលខាងមុខ ពួកគេនឹងបន្តស្រាវជ្រាវ និងរុករកវត្ថុធាតុដើមបែបធម្មជាតិនៅប្រ៊ុយណេ ដើម្បីប្រើប្រាស់ក្នុងផលិតផលសិប្បកម្មរបស់វៀតណាម ក៏ដូចជារួមចំណែកដល់សកម្មភាពផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងប្រ៊ុយណេ។

leftcenterrightdel
និស្សិត ISB ទទួលបានសាកល្បងបច្ចេកទេសប៉ាក់ជាប្រពៃណីរបស់វៀតណាម

ISB គឺជាស្ថាប័នអប់រំដ៏មានកិត្យានុភាពនៅប្រ៊ុយណេដារូសាឡាមដែលមានប្រវត្តិប្រតិបត្តិការជាង ៦០ ឆ្នាំ។ បច្ចុប្បន្ននេះ សាលាមានសិស្ស និងសាស្ត្រាចារ្យប្រមាណ ១.៤០០ នាក់ ដែលមានសញ្ជាតិជាច្រើន ជាមួយនឹងបរិក្ខារទំនើបៗ និងកម្មវិធីសិក្សាស្តង់ដារអន្តរជាតិ។ ថ្នាក់ដឹកនាំ ISB បានសម្តែងក្តីសង្ឃឹមថា នាពេលខាងមុខ និស្សិតវៀតណាមកាន់តែច្រើននឹងចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលនៅសាលា ក៏ដូចជានឹងមានកិច្ចសហប្រតិបត្តិការ និងសកម្មភាពផ្លាស់ប្តូរកាន់តែច្រើនរវាង ISB និងស្ថាប័នអប់រំនៅវៀតណាម។

បកប្រែដោយ Thanh Cong