កម្មវិធីផ្សព្វផ្សាយអំពីទេសចរណ៍វៀតណាម និងតភ្ជាប់អង្គភាពអាជីវកម្មឆ្នាំ ២០២៥ គ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៨ ខែសីហា នៅទីក្រុងមូស្គូ និងថ្ងៃទី ១ ខែកញ្ញា នៅទីក្រុង Irkutsk សហព័ន្ធរុស្ស៊ី ដើម្បីឧទ្ទេសនាម និងផ្សព្វផ្សាយពីគោលដៅ ផលិតផល និងសេវាកម្មទេសចរណ៍ពិសេសរបស់វៀតណាម ដល់ដៃគូទេសចរណ៍ និងភ្ញៀវទេសចររុស្ស៊ី ជំរុញការផ្លាស់ប្តូរទេសចរណ៍រវាងប្រទេសទាំងពីរ។

leftcenterrightdel
ជើងហោះហើរ charter របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ Ikar ដឹកភ្ញៀវទេសចរពីប្រទេសរុស្ស៊ីទៅកាន់អាកាសយានដ្ឋាន Cam Ranh ខេត្ត Khanh Hoa (រូបថត៖ មជ្ឈមណ្ឌលព័ត៌មានទេសចរណ៍)

នេះក៏ជាសកម្មភាពអនុវត្តកម្មវិធីជំរុញការអភិវឌ្ឍទេសចរណ៍ឆ្នាំ២០២៥ របស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ រួមចំណែកក្នុងការអនុវត្តប្រកបដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍នៃផ្នែកដែលផ្តល់ដោយរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី។

នៅក្នុងកម្មវិធី ប្រតិភូ និងអង្គភាពអាជីវកម្មនឹងត្រូវបានជូនដំណឹងអំពីស្ថានភាពអភិវឌ្ឍន៍ទេសចរណ៍ យន្តការគោលនយោបាយ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទេសចរណ៍វៀតណាម និងណែនាំផលិតផលដ៏ទាក់ទាញជាច្រើន។

នេះក៏ជាឱកាសដើម្បីបញ្ជាក់ថា វៀតណាមជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ជិតស្និទ្ធ ពោរពេញទៅដោយអត្តសញ្ញាណ បន្តងើបឡើងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ឈានមុខគេមួយក្នុងតំបន់ ទាក់ទាញភ្ញៀវទេសចររុស្ស៊ី និងអន្តរជាតិកាន់តែច្រើនឡើង៕

បកប្រែដោយ Huyen Trang