ពិព័រណ៍បានឧទ្ទេសនាមអំពីរូបភាពទូទៅនៃបដិវត្តខែសីហា ឆ្នាំ១៩៤៥ ការចាប់បដិសន្ធិរបស់វៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋ ជ័យជំនះនៃសង្គ្រាមតស៊ូទាំងពីរ ដើម្បីសង្គ្រោះជាតិរបស់ប្រជាជាតិវៀតណាម។ ជាពិសេស ពិព័រណ៍ឧទ្ទេសនាមអំពីសមិទ្ធិផលក្រោយរយៈពេល ៥០ ឆ្នាំ នៃការរំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិលើគ្រប់វិស័យ ការរៀបចំ និងការបង្រួមក្បាលម៉ាស៊ីនរដ្ឋ ការលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងសង្គម។ល។

leftcenterrightdel
ពិព័រណ៍រូបថតក្រោមប្រធានបទ “ពីយុគសម័យឯករាជ្យ និងបង្រួបបង្រួមប្រទេសជាតិ រហូតដល់យុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ” ទាក់ទាញប្រជាជនយ៉ាងច្រើនកុះករមកទស្សនា (រូបថត៖ vov.vn)

លើសពីនេះ ការតាំងពិព័រណ៍ក៏បង្ហាញរូបថតជាង ១០០ សន្លឹក  ជាមួយនឹងពេលវេលាដ៏ស្រស់ស្អាតនៃធម្មជាតិ មនុស្ស វប្បធម៌  បេតិកភណ្ឌប្រវត្តិសាស្ត្រ សិល្បៈស្ថាបត្យកម្ម ទេសចរណ៍សមុទ្រ ... នៃទីក្រុងហូជីមិញថ្មី ដែលជាទីក្រុងទេសចរណ៍ដ៏មានសក្តានុពល មិត្តភាព ស្និទ្ធស្នាល និងរួសរាយរាក់ទាក់។

គួរបញ្ជាក់ថា នាថ្ងៃទី ២១ ខែសីហា នៅប្រទេសសិង្ហបុរី ស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរីបានប្រារព្ធពិធីអបអរសាទរខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិ (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ / ថ្ងៃទី២  ខែកញ្ញា ឆ្នាំ២០២៥) ដើម្បីលើកតំកើងដំណើរ ៨០ ឆ្នាំ នៃការអភិវឌ្ឍរបស់វៀតណាម។ ពិធីនេះមានការចូលរួមពីភ្ញៀវសិង្ហបុរី ស្ថាប័នការទូត បញ្ញវន្ត អ្នកប្រាជ្ញ អ្នកជំនួញ និងតំណាងសហគមន៍ជនវៀតណាមក្នុងប្រទេសម្ចាស់ផ្ទះប្រមាណ ៥០០ នាក់ផងដែរ៕

បកប្រែដោយ Thanh Cong