នេះគឺជាពានរង្វាន់ Telegraph Travel Awards 2025 ដែលរៀបចំដោយកាសែត Telegraph (ចក្រភពអង់គ្លេស)។ ក្នុងបញ្ជីនេះ ទីក្រុងហាណូយបានជាប់ចំណាត់ថ្នាក់លេខ៣១ ក្នុងចំណោមទីក្រុងចំនួន១០៥ ដែលត្រូវបានចាត់ទុកថាជាទីក្រុងដែលមានភាពស្វាហាប់ និងមានលក្ខណៈវប្បធម៌ដែលលាយឡំប្រពៃណី និងភាពទំនើប ដោយមានសំណង់ស្ថាបត្យកម្មដែលរួមបញ្ចូលគ្នារវាងវប្បធម៌បូព៌ា និងវប្បធម៌ខាងលិច។

leftcenterrightdel
ទីក្រុងហាណូយត្រូវបានចាត់ទុកថាជាទីក្រុងដែលមានភាពស្វាហាប់ និងមានលក្ខណៈវប្បធម៌ដែលលាយឡំប្រពៃណី និងភាពទំនើប (រូបថត៖ hanoimoi.vn)

ទន្ទឹមនឹងនោះ ទីក្រុងហូជីមិញបានជាប់ចំណាត់ថ្នាក់លេខ៧៧ ក្នុងចំណោមទីក្រុងចំនួន១០៥ ដែលជាទីក្រុងរស់រវើកជាមួយនឹងអគារខ្ពស់ៗ និងផ្សារទំនើបជាច្រើន។

សូមរំលឹកថា នាខែកុម្ភៈ ឆ្នាំនេះ ពានរង្វាន់ Traveller's Choice Awards Best of the Best Destinations 2025 នៃគេហទំព័រ Tripadvisor ក៏បានផ្តល់រង្វាន់គោលដៅវប្បធម៌ឈានមុខគេនៅលើពិភពលោកទាំង២៥ (ចំណាត់ថ្នាក់ទី២) គោលដៅទេសចរណ៍ឈានមុខគេចំនួន២៥ (ចំណាត់ថ្នាក់ទី៧) និងគោលដៅពេញនិយមនៅគ្រប់សម័យដល់រដ្ឋធានីហាណូយ៕

បកប្រែដោយ Thanh Cong