ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលធ្វើបរិវត្ដកម្មឌីជីថលវប្បធម៌ កីឡា និងទេសចរណ៍ សម្របសម្រួលជាមួយមូលនិធិគាំទ្រអភិវឌ្ឍន៍ទេសចរណ៍ និងអង្គភាពពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយ និងបញ្ជាក់ពីម៉ាកសញ្ញាទេសចរណ៍ជាតិ។
ជាពិសេស គណៈកម្មាធិការរៀបចំកម្មវិធីបានផ្ដោតលើប្រធានបទសំខាន់ៗដែលស្របតាមទិសដៅអភិវឌ្ឍន៍ទេសចរណ៍ជាតិដូចជា បេតិកភណ្ឌវប្បធម៌ ផលិតផលទេសចរណ៍ថ្មី បទពិសោធន៍ទេសចរណ៍បៃតង ទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ ទេសចរណ៍សុខភាព ទេសចរណ៍វាយកូនហ្គោល និងទេសចរណ៍ MICE។ល។
អ្នកចូលរួមការប្រកួតគឺពលរដ្ឋវៀតណាមទាំងអស់ ជនបរទេសដែលរស់នៅក្នុងប្រទេសវៀតណាម និងអង្គការដែលកំពុងប្រតិបត្តិការនៅប្រទេសវៀតណាម។ អ្នកនិពន្ធ ឬ ក្រុមអ្នកនិពន្ធនីមួយៗអាចបញ្ជូនវីដេអូ និងឃ្លីប រហូតដល់ ៥ មកចូលរួមប្រកួត ។
ពេលវេលាទទួលវីដេអូ និងឃ្លីប គឺចាប់ពីថ្ងៃទី ១៥ ខែសីហា ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥។ ពិធីប្រកាស និងប្រគល់រង្វាន់នឹងប្រព្រឹត្តទៅនៅខែធ្នូ ឆ្នាំ ២០២៥។ អ្នកនិពន្ធ អាចបញ្ជូនស្នាដៃតាមរយៈគេហទំព័រ antuongdulichvietnam.bvhttdl.gov.vn; email: antuongdulichvietnam@bvhttdl.gov.vn ឬផ្ញើទៅកាន់មជ្ឈមណ្ឌល ធ្វើបរិវត្ដកម្មឌីជីថលវប្បធម៌ កីឡា និងទេសចរណ៍ (អាគារលេខ ២០ ច្រកលេខ ២ ផ្លូវ Hoa Lu សង្កាត់ Hai Ba Trung ទីក្រុងហាណូយ)៕
បកប្រែដោយ Pham Diep
Type the code from the image