ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចវៀតណាម-កូរ៉េខាងត្បូង ក្រោមសាក្សីរបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម និងលោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង។

leftcenterrightdel
ប្រតិភូនៅព្រឹត្តិការណ៍

UAV ដឹកជញ្ជូនធុនធ្ងន់ចាប់ពី ៦០ គីឡូក្រាមដល់ ៣០០ គីឡូក្រាម ដោយក្រុមហ៊ុន CT UAV (របស់ក្រុមហ៊ុនសាជីវកម្ម CT) ផលិតជាមួយនឹងអត្រានៃការធ្វើមូលដ្ឋានីយកម្មរហូតដល់ ៨៥% ហើយបច្ចេកវិទ្យាផ្តាច់មុខរបស់វៀតណាមត្រូវបានប្រទេសជាច្រើន ក្នុងនោះមានកូរ៉េខាងត្បូងវាយតម្លៃខ្ពស់ផងដែរ។  ព្រឹត្តិការណ៍នេះបង្ហាញថា វៀតណាមបានត្រៀមខ្លួនជាស្រេចដើម្បីចូលរួមក្នុងការប្រកួតបច្ចេកវិទ្យាក្នុងកម្រិតខ្ពស់ជាងនេះ។ ជាពិសេស ក្រុមហ៊ុនសាជីវកម្ម CT ង្កើតខ្សែ UAV ដែលរួមបញ្ចូលជាមួយបញ្ញាសិប្បនិម្មិត ដែលមានសមត្ថភាពរៀនដោយខ្លួនឯង និងធ្វើការសម្រេចចិត្ត សក្ដានុពលនេះត្រូវបានលើកឡើងដល់កម្រិតថ្មីមួយនៅពេលបង្កើតបរិយាកាសអវកាស ដើម្បីអភិវឌ្ឍបញ្ញាសិប្បនិម្មិត។ នៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ក្រុមហ៊ុនសាជីវកម្ម CT ក៏ទទួលបានការបញ្ជាទិញ ATP ដើម្បីនាំចេញបន្ទះឈីប semiconductor ចំនួន ១០០ លានទៅដៃគូកូរ៉េខាងត្បូងផងដែរ៕

តាម vovworld.vn