leftcenterrightdel
សហរដ្ឋអាមេរិកផ្តល់ជំនួយសង្គ្រោះបន្ទាន់បន្ថែមចំនួន ៥០០,០០០ ដុល្លារ ជូនវៀតណាមដើម្បីជំនះផលវិបាកនៃខ្យល់ព្យុះនិងទឹកជំនន់

គួររំលឹកថា នៅខែតុលា សហរដ្ឋអាមេរិកក៏បានផ្ដល់ជំនួយចំនួន ៥០០,០០០ ដុល្លារដើម្បីរដ្ឋាភិបាលវៀតណាមជំនះផលវិបាកនៃខ្យល់ព្យុះមុននោះ។  សេចក្តីប្រកាសនេះ សង្កត់ធ្ងន់ថា “ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងវៀតណាមត្រូវបានបង្កើតឡើងដោយផ្អែកលើអាទិភាពរួម ក្នុងនោះរួមមានការធានាតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមួយដែលមានសេរីភាព បើកទូលាយ និងស្ថិរភាព។

ជំនួយសង្គ្រោះបន្ទាន់បានបង្ហាញពីចំណងមិត្តភាពយ៉ាងជ្រាលជ្រៅរវាងប្រជាជននៃប្រទេសទាំងពីរ និងការប្តេជ្ញាចិត្តរបស់យើងចំពោះទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងវៀតណាម ដោយជួយកាត់បន្ថយការលំបាក ឆ្លើយតបប្រកបដោយប្រសិទ្ធភាពក្នុងគ្រាវិបត្តិ និងកសាងអនាគតដែលមានលទ្ធភាពទប់ទល់ល្អជាង”។

បកប្រែដោយ Pham Diep