ព្រឹត្តិការណ៍នេះមានគោលបំណងបង្កើនការបង្រៀន ការសិក្សារៀនសូត្រ ការផ្សព្វផ្សាយភាសា និងវប្បធម៌រុស្ស៊ីនៅក្នុងតំបន់ ព្រមទាំងបង្កើតវេទិកាចែករំលែកបទពិសោធន៍ និងតម្រង់ទិសសម្រាប់ការអភិវឌ្ឍការបណ្តុះបណ្តាលភាសារុស្ស៊ីនៅក្នុងតំបន់។

នៅក្នុងព្រឹត្តិការណ៍នេះ លោកស្រី Nguyen Thi Thanh Minh អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ (ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម) បានបញ្ជាក់ថា សប្ដាហ៍ភាសារុស្ស៊ីអន្តរជាតិនៅអាស៊ី គឺជាសកម្មភាពដ៏មានអត្ថន័យ រួមចំណែលើកតម្កើងភាសា និងវប្បធម៌រុស្ស៊ី ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការអប់រំរវាងប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃពិធីបើកសប្តាហ៍ភាសារុស្ស៊ីអន្តរជាតិនៅអាស៊ី

យោងតាមលោកស្រី Nguyen Thi Thanh Minh ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម ដឹងគុណចំពោះការជួយគាំទ្ររបស់រុស្ស៊ីក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរការសិក្សា ការផ្តល់អាហារូបករណ៍ និងការអនុវត្តសកម្មភាពផ្លាស់ប្តូរវប្បធម៌សម្រាប់អ្នកសិក្សាភាសារុស្ស៊ីនៅវៀតណាម។ លោកស្រី Nguyen Thi Thanh Minh បានឲ្យដឹងថា នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយ Rossotrudnichestvo និងគ្រឹះស្ថានអប់រំនៃសហព័ន្ធរុស្ស៊ី ដើម្បីបង្កើនការផ្លាស់ប្តូរនិស្សិត និងគ្រូបង្រៀន ការស្រាវជ្រាវវិទ្យាសាស្ត្រ និងលើកកម្ពស់សមត្ថភាពបង្រៀនភាសារុស្ស៊ី។ វៀតណាមសង្ឃឹមថា ភាសារុស្ស៊ីនឹងក្លាយជាស្ពានតភ្ជាប់យុវជនជំនាន់ក្រោយដើម្បីទទួលបានចំណេះដឹង និងចូលរួមចំណែកក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ីនៅក្នុងសម័យកាលថ្មី។

សប្តាហ៍ភាសារុស្ស៊ីអន្តរជាតិ គឺជាសកម្មភាពប្រចាំឆ្នាំសម្រាប់គ្រូបង្រៀន និងអ្នកស្រាវជ្រាវភាសារុស្ស៊ីនៅក្នុងប្រទេសនានាក្នុងតំបន់អាស៊ី។ នៅឆ្នាំនេះ កម្មវិធីនេះមានការចូលរួមពីអ្នកតំណាងជិត ១០០ នាក់មកពីប្រទេសចំនួន១៣ ដោយផ្តោតលើការផ្លាស់ប្តូរជំនាញ និងបទពិសោធន៍ក្នុងការបង្រៀន  ការពង្រីកកិច្ចសហប្រតិបត្តិការសិក្សា ការអនុវត្តបច្ចេកវិទ្យាក្នុងការបណ្តុះបណ្តាល និងការផ្លាស់ប្តូរវប្បធម៌៕

បកប្រែដោយ Thuy Anh