ស្ថានទូតអូស្ត្រាលីប្រចាំប្រទេសវៀតណាមបានឲ្យដឹងថា អូស្ត្រាលីនឹងផ្តល់ជំនួយមនុស្សធម៌ចំនួន ៨០០,០០០ ដុល្លារអូស្ត្រាលី ដើម្បីជួយគាំទ្រដល់ប្រជាជននៅភាគកណ្តាលប្រទេសវៀតណាម ដែលរងផលប៉ះពាល់ដោយខ្យល់ព្យុះ Fengshen និង Kalmaegi។

ថវិកានេះគឺបន្ថែមលើថវិកាចំនួន ៣ លានដុល្លារអូស្ត្រាលី ដែលបានប្រកាសពីមុន ដើម្បីគាំទ្រដល់ប្រជាជនវៀតណាមដើម្បីជំនះផលវិបាកក្រោយពីខ្យល់ព្យុះ Bualoi និង Matmo។

leftcenterrightdel
អូស្ត្រាលីផ្តល់ជំនួយបន្ថែមចំនួន ៨០០,០០០ ដុល្លារអូស្ត្រាលីដល់ប្រទេសវៀតណាមដើម្បីជំនះផលវិបាកដោយទឹកជំនន់ (រូបថត៖ nhandan.vn)

ថវិកាឧបត្ថម្ភបន្ថែមនេះនឹងត្រូវបានផ្តល់ជូនតាមរយៈភាពជាដៃគូមនុស្សធម៌អូស្ត្រាលី (AHP)  ដើម្បីធានាថា អ្នកងាយរងគ្រោះបំផុត រួមទាំងស្ត្រី កុមារ និងជនពិការអាចទទួលបានជំនួយនេះ។

លោកស្រី Gillian Bird ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសវៀតណាម បានចែករំលែកថា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់​វៀតណាម អូស្ត្រាលីបានឆ្លើយតបយ៉ាងរហ័សចំពោះការអំពាវនាវរបស់វៀតណាម។ អូស្ត្រាលីប្តេជ្ញានឹងសហការយ៉ាងជិតស្និទ្ធជាមួយដៃគូនានានៅមូលដ្ឋាននានាដើម្បីធានាថា ជំនួយទៅដល់អ្នកដែលត្រូវការបំផុត។ លោកស្រីក៏បានចែករំលែក ចំពោះអ្នកដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងខ្យល់ព្យុះថ្មីៗនេះនៅភាគកណ្តាលប្រទេសវៀតណាម។

លោកស្រី Gillian Bird បន្ថែមថា ប្រទេសអូស្ត្រាលីប្តេជ្ញានឹងផ្តល់ជំនួយដល់មូលដ្ឋាននានាដែលត្រូវការបំផុត ហើយកំពុងសហការជាមួយដៃគូនានាដើម្បីផ្តល់ជំនួយ និងជួយសហគមន៍ស្ដារឡើងវិញ៕

បកប្រែដោយ Pham Diep