លោកនាយករដ្ឋមន្ដ្រី Pham Minh Chinh៖ សហគ្រាសត្រួសត្រាយផ្លូវក្នុងការអនុវត្តគោលដៅផ្លាស់ប្តូរបៃតង
កប.អនឡាញ - រសៀលថ្ងៃទី ១០ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម (VBF) ប្រចាំឆ្នាំ ២០២៥ ក្រោមប្រធានបទ "សហគ្រាសរួមដំណើរជាមួយរដ្ឋាភិបាល៖ ផ្លាស់ប្តូរបៃតងក្នុងយុគសម័យឌីជីថល"។
វេទិកានេះរៀបចំឡើងដោយក្រសួងហិរញ្ញវត្ថុវៀតណាម សហការជាមួយធនាគារពិភពលោក អង្គការហិរញ្ញវត្ថុអន្តរជាតិ និងសម្ព័ន្ធវេទិកាធុរកិច្ចវៀតណាម។
អញ្ជើញចូលរួមវេទិកានេះក៏មានថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ន ឯកអគ្គរដ្ឋទូត តំណាងស្ថាប័នការទូត អង្គការអន្តរជាតិ សមាគម សហគ្រាស វិនិយោគិនក្នុងស្រុកនិងបរទេសផងដែរ។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម (VBF) ប្រចាំឆ្នាំ ២០២៥ (រូបថត៖ vnanet.vn) |
ថ្លែងក្នុងវេទិកានេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានមានប្រសាសន៍ថា ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថលគឺជាតម្រូវការចាំបាច់ ស្របតាមនិន្នាការអភិវឌ្ឍន៍។ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលត្រូវតែភ្ជាប់ជាមួយសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចរង្វង់ សេដ្ឋកិច្ចបញ្ញា សេដ្ឋកិច្ចចែករំលែក រួមចំណែកដល់ការកសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួនដែលភ្ជាប់ជាមួយនឹងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ និងមានប្រសិទ្ធភាព។ ដូច្នេះ ការអភិវឌ្ឍបៃតង លឿន ប៉ុន្តែប្រកបដោយចីរភាពដែលបានវៀតណាមអនុវត្ដយ៉ាងខ្លាំងក្លា ហើយសង្ឃឹមថាមិត្តភក្តិអន្តរជាតិនឹងគាំទ្រ និងសហការជាមួយវៀតណាមអំពីដើមទុន បច្ចេកវិទ្យា អភិបាលកិច្ច ទីផ្សារៗល។
វៀតណាមផ្តោតលើការរក្សាស្ថិរភាពនយោបាយ ធានាសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម។ ជំរុញទម្លុះទម្លាយយុទ្ធសាស្ត្រចំនួន ៣ អំពីច្បាប់ និងហេដ្ឋារចនាសម្ព័ន្ធ រួមមានហេដ្ឋារចនាសម្ព័ន្ធរឹង ហេដ្ឋារចនាសម្ព័ន្ធទន់ អភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធរលូន និងអភិបាលកិច្ចឆ្លាតវៃ។ ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញដែលភ្ជាប់ទៅនឹងការផ្លាស់ថ្មីនូវគំរូកំណើន ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បង្កើនកំណើន ភ្ជាប់ខឿនសេដ្ឋកិច្ចវៀតណាមជាមួយប្រទេសនានាជុំវិញពិភពលោក និងរវាងសហគ្រាសវៀតណាមនិងសហគ្រាសវិនិយោគផ្ទាល់ពីបរទេស (FDI) និងរវាងសហគ្រាសវៀតណាម និងសហគ្រាសជុំវិញពិភពលោក។
រួមជាមួយនោះ លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងឯកជន លើកទឹកចិត្តការចូលរួមពីគ្រប់មជ្ឈដ្ឋាននៅក្នុងសង្គម។ ពន្លឿនកំណែទម្រង់នីតិវិធីរដ្ឋបាល ការកែលម្អបរិយាកាសវិនិយោគនិងធុរកិច្ច។ អភិវឌ្ឍសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថលត្រូវតែអនុវត្តតាមរយៈតួនាទីអភិបាលកិច្ចនិងកែសម្រួលម៉ាក្រូសេដ្ឋកិច្ចរបស់រដ្ឋ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបៃតងនិងហេដ្ឋារចនាសម្ព័ន្ធឌីជីថលឲ្យព្រមៗគ្នានិងទំនើប ជាពិសេសហេដ្ឋារចនា logistics ទីក្រុងឆ្លាតវៃ មជ្ឈមណ្ឌលទិន្នន័យ បណ្តាញ 5G និងគណនាលើពពក។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបណ្ដាសហគ្រាសលើកកម្ពស់តួនាទីត្រួសត្រាយផ្លូវ និងជាអ្នកដឹកនាំក្នុងការអនុវត្តគោលដៅផ្លាស់ប្តូរបៃតង ភ្ជាប់និងជួយគាំទ្រគ្នាទៅវិញទៅមកក្នុងដំណើរការអភិវឌ្ឍ អភិវឌ្ឍប្រកបដោយចីរភាព ស្របតាមលក្ខណៈវិនិច្ឆ័យ ESG (បរិស្ថាន-សង្គម) លើកកម្ពស់ការយល់ដឹង តួនាទីនិងការទទួលខុសត្រូវសង្គមចំពោះបញ្ហាបរិស្ថាន និងកំណើនបៃតង ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការផ្ដល់មតិយោបល់ក្នុងដំណើរការកសាង កែលម្អ និងអនុវត្តច្បាប់ស្តីពីបរិស្ថាន សេដ្ឋកិច្ចបៃតង និងអភិវឌ្ឍប្រកបដោយចីរភាព៕
បកប្រែដោយ Pham Diep