កុងតឺន័រត្រីទីឡាព្យាដំបូងពីប្រទេសវៀតណាម ដែលមានទម្ងន់ ២៤ តោន ទើបតែចាកចេញពីកំពង់ផែនៅទីក្រុងហូជីមិញនៅថ្ងៃទី ៦ ខែវិច្ឆិកា ដើម្បីនាំចេញទៅកាន់ប្រទេសប្រេស៊ីលតាមរយៈក្រុមហ៊ុន JBS ដែលជាក្រុមហ៊ុនផ្គត់ផ្គង់អាហារធំជាងគេនៅក្នុងប្រទេសប្រេស៊ីល។ នេះគឺជាកុងតឺន័រមួយក្នុងចំណោមកុងតឺន័រចំនួន ៣២ ដែលមានត្រីទីឡាព្យាចំនួន ៧០០ តោនដែលបានបញ្ជាទិញដោយក្រុមហ៊ុន JBS ដើម្បីនាំយកទៅក្នុងផ្សារទំនើប និងប្រព័ន្ធចែកចាយ HORECA និងការិយាល័យតាំងបង្ហាញផលិតផល JBS នៅក្នុងប្រទេសប្រេស៊ីល។
លោក Bui Van Nghi ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសប្រេស៊ីល បានបញ្ជាក់ថា នេះគឺជាលទ្ធផលជាក់ស្តែងនៃដំណើរការនៃការភ្ជាប់អាជីវកម្ម ការពង្រីកទីផ្សារ និងការបញ្ជាក់ពីគុណភាពផលិតផលកសិកម្ម និងជលផលវៀតណាមនៅក្នុងទីផ្សារប្រេស៊ីលនិយាយដោយឡែក និងអាមេរិកឡាទីននិយាយរួម។ ការនាំចេញត្រីទីឡាព្យា លើកដំបូងរបស់វៀតណាមទៅកាន់ប្រទេសប្រេស៊ីល គឺជាលទ្ធផលនៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងបរិបទដែលទំនាក់ទំនងប្រទេសទាំងពីរត្រូវបានដំឡើងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ហើយនិងប្រេស៊ីលទទួលស្គាល់វៀតណាមជាសេដ្ឋកិច្ចទីផ្សារ។
បកប្រែដោយ Duy Hoan
Type the code from the image