កិច្ចប្រជុំសហប្រតិបត្តិការរវាងយោធភូមិភាគទី៥ (កងទ័ពប្រជាជនវៀតណាម) និងយោធភូមិភាគទី១ (កងយោធពលខេមភូមិន្ទកម្ពុជា)
កប.អនឡាញ - នៅរសៀលថ្ងៃទី ៧ ខែវិច្ឆិកា នៅកម្ពុជា យោធភូមិភាគទី៥ (កងទ័ពប្រជាជនវៀតណាម) និងយោធភូមិភាគទី១ (កងយោធពលខេមរភូមិន្ទ) បានរៀបចំកិច្ចប្រជុំសហប្រតិបត្តិការលើកទី២៥។ លោកឧត្តមសេនីយ៍ទោ Le Ngoc Hai មេបញ្ជាការយោធភូមិភាគទី ៥ និងលោកឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី១ បានអញ្ជើញជាសហប្រធានកិច្ចប្រជុំ។
នៅក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេលកន្លងមក និងខ្លឹមសារដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំសហប្រតិបត្តិការលើកទី ២៤ (ឆ្នាំ២០២៤) ត្រូវបានអនុវត្តយ៉ាងយកចិត្តទុកដាក់ ដោយសម្រេចបានលទ្ធផលជាក់ស្តែង។
ភាគីទាំងពីរបានរក្សាការផ្លាស់ប្តូរ ផ្តល់ព័ត៌មាន និងសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងកងកម្លាំងនានាក្នុងការយាមល្បាត គ្រប់គ្រងតំបន់ព្រំដែន។ ទប់ស្កាត់ការឆ្លងកាត់ព្រំដែនខុសច្បាប់ រួមចំណែកដល់ការរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅតំបន់ព្រំដែន។
    |
 |
|
ភាគីទាំងពីរចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ |
ក្នុងការងារស្វែងរក ការប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលបានពលីជីវិតនៅក្នុងប្រទេសកម្ពុជាក្នុងសម័យសង្គ្រាម យោធភូមិភាគទី ១ បានសម្របសម្រួល និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុម K51, K52, K53 (យោធភូមិភាគទី៥) ដើម្បីអនុវត្តភារកិច្ចប្រកបដោយប្រសិទ្ធភាព។ នៅក្នុងរដូវប្រាំងឆ្នាំ ២០២៤-២០២៥ អដ្ឋិធាតុយុទ្ធជនពលីចំនួន ៥០ អដ្ឋិធាតុ ត្រូវបានប្រមូល។
យោធភូមិទី៥ បានផ្តល់យោបល់ជូនអាជ្ញាធរមូលដ្ឋានឱ្យគាំទ្រប្រជាជនវៀតណាមឱ្យរស់នៅ និងធ្វើការប្រកបដោយស្ថិរភាព។ សម្របសម្រួលដើម្បីការពារលទ្ធផលនៃការខ័ណ្ឌសីមាបោះបង្គោលព្រំដែន និងបង្កើនការផ្សព្វផ្សាយដើម្បីបង្កើនការយល់ដឹងរបស់ប្រជាជននៃប្រទេសទាំងពីរក្នុងការការពារព្រំដែន និងបង្គោលព្រំដែន។
យោធភូមិភាគទី៥ បានជួយអង្គភាពមិត្តក្នុងការសាងសង់ និងជួសជុលបន្ទាយ ផ្តល់ឧបករណ៍ ចាត់បញ្ជូនក្រុមគ្រូពេទ្យដើម្បីពិនិត្យ ផ្តល់ថ្នាំពេទ្យ និងផ្តល់អំណោយជូនប្រជាជនកម្ពុជា។
ភាគីទាំងពីរបានឯកភាពគ្នាលើកម្មវិធីសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៥ និងត្រីមាសទី១ ឆ្នាំ២០២៦ ដោយផ្តោតលើការឃោសនា និងការអប់រំសម្រាប់នាយទាហាន នាយទាហានរង និងប្រជាជន ជាពិសេសយុវជនជំនាន់ក្រោយ ឲ្យមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីទំនាក់ទំនងនៃ «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ស្ថិតស្ថិរយូរអង្វែង» រវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ។
ផ្លាស់ប្តូរព័ត៌មានជាប្រចាំ សម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រង និងការពារព្រំដែន ការបង្ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ការបង្ការទប់ស្តាត់គ្រោះមហន្តរាយធម្មជាតិ និងក្នុងការរុករកជួយសង្គ្រោះ ក្នុងស្មារតីនៃពិធីសារសហប្រតិបត្តិការដែលបានចុះហត្ថលេខានៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។
ភាគីទាំងពីរបានឯកភាពគ្នាថា កិច្ចប្រជុំសហប្រតិបត្តិការលើកទី២៦ នឹងត្រូវធ្វើឡើងនៅប្រទេសវៀតណាមក្នុងឆ្នាំ២០២៦។ ពេលវេលា និងទីតាំងជាក់លាក់នឹងត្រូវបានរៀបចំដោយភាគីវៀតណាម ហើយនឹងជូនដំណឹងដល់ភាគីកម្ពុជា៕
បកប្រែដោយ Duy Hoan