leftcenterrightdel
កម្មាភិបាល និងបុគ្គលិកនៃកងពេទ្យកម្រិត២ លេខ៧ របស់វៀតណាម ទទួលស្វាគមន៍លោកឧត្តមសេនីយ៍ទោ ម៉ូហាន ស៊ូប្រាម៉ានៀន

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចការងារទៅកាន់តំបន់Unity លោកឧត្តមសេនីយ៍ទោ ម៉ូហាន ស៊ូប្រាម៉ានៀន មេបញ្ជាការកងកម្លាំងយោធាក្នុងបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (UNMISS) បានទៅទស្សនា និងធ្វើការនៅកងពេទ្យកម្រិត២ លេខ៧ របស់វៀតណាម។

នៅក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ ម៉ូហាន ស៊ូប្រាម៉ានៀន បានសង្កត់ធ្ងន់ថា លោកតែងតែមានការគោរព និងទុកចិត្តយ៉ាងខ្លាំងចំពោះក្រុមគ្រូពេទ្យយោធាវៀតណាម ដែលបំពេញភារកិច្ចក្នុងបេសកកម្ម UNMISS ជាអ្នកដែលមានស្មារតីគោរពវិន័យ និងមនុស្សធម៌ដ៏កម្រនៅក្នុងបរិយាកាសរក្សាសន្តិភាព។

លោកក៏បានកោតសរសើរយ៉ាងខ្លាំងចំពោះជំនាញវិជ្ជាជីវៈរបស់កងពេទ្យ ដោយសារជួរគ្រួពេទ្យទាំងមូលត្រូវបានជ្រើសរើសពីមន្ទីរពេទ្យយោធាឈានមុខគេនៅក្នុងប្រទេសវៀតណាម។ លោកជឿជាក់ថា កងពេទ្យកម្រិត២ លេខ៧ របស់វៀតណាម នឹងបន្តលើកកម្ពស់សមត្ថភាពរបស់ខ្លួន និងបំពេញបេសកកម្មរបស់ខ្លួននៅអាហ្វ្រិកដោយជោគជ័យ។

បកប្រែដោយ Thanh Cong