នៅក្នុងជំនួប លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា វៀតណាមបានកំណត់គោលដៅ ១០០ ឆ្នាំចំនួនពីរ៖ នៅឆ្នាំ ២០៣០ វៀតណាមនឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងប្រាក់ចំណូលជាមធ្យមខ្ពស់ និងនៅឆ្នាំ ២០៤៥ វៀតណាមនឹងក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់។ ដើម្បីសម្រេចបាននូវគោលដៅនោះ វៀតណាមត្រូវតែអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព ផ្លាស់ប្តូរទម្រង់កំណើន អភិវឌ្ឍសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចបញ្ញា សេដ្ឋកិច្ចចែករំលែក ដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល រួមទាំងការអភិវឌ្ឍឧស្សាហកម្មបន្ទះឈីប។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី មានប្រសាសន៍នៅក្នុងជំនួប (រូបថត៖ vnanet.vn)

លោក Kees van Baar ឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រហូឡង់ប្រចាំនៅវៀតណាម លោកស្រី Linda Tan ប្រធានសមាគមបន្ទះឈីបអាស៊ីអាគ្នេយ៍ និងតំណាងសហគ្រាសបន្ទះឈីបអន្តរជាតិ បានសម្តែងចំណាប់អារម្មណ៍ចំពោះសមិទ្ធផលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងរយៈពេលកន្លងមក ជាពិសេសយុទ្ធសាស្ត្រអភិវឌ្ឍន៍ដែលផ្អែកលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសការអភិវឌ្ឍឧស្សាហកម្មបន្ទះឈីបស្របតាមនិន្នាការរបស់ពិភពលោក និង SEMI ព្រមទាំងវាយតម្លៃខ្ពស់ និងបានដាក់ទំនុកចិត្តលើគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មបន្ទះឈីបរបស់វៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប 

ប្រតិភូទាំងឡាយក៏បង្ហាញពីបំណងចង់បន្តវិនិយោគនៅវៀតណាម ព្រមទាំងស្នើឲ្យវៀតណាមជ្រើសរើសបញ្ហាអាទិភាព បង្កើតសមាគមបន្ទះឈីបវៀតណាម ដើម្បីដើរតួជាស្ពានតភ្ជាប់រវាងរដ្ឋាភិបាល សហគ្រាស មូលដ្ឋានស្រាវជ្រាវ និងមូលដ្ឋានវិទ្យាសាស្ត្រ ក្នុងការកសាងគោលនយោបាយ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ការអភិវឌ្ឍធនធានមនុស្ស ការជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ និងការទាក់ទាញការវិនិយោគ។ល។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឲ្យ SEMI និងសហគ្រាសបន្ទះឈីបពិភពលោកជឿទុកចិត្តលើបរិយាកាសវិនិយោគ និងបន្តវិនិយោគនៅវៀតណាម បន្តលើកឡើងយន្តការ និងគោលនយោបាយដើម្បីអភិវឌ្ឍឧស្សាហកម្មបន្ទះឈីបវៀតណាមក្នុងស្មារតីនៃផលប្រយោជន៍ទៅវិញទៅមក។ លោក Pham Minh Chinh ក៏ស្នើឲ្យ SEMI គាំទ្រ និងសហប្រតិបត្តិការជាមួយវៀតណាមដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបន្ទះឈីប កសាងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍នៅវៀតណាម ព្រមទាំងជួយវៀតណាមអភិវឌ្ឍឧស្សាហកម្មបន្ទះឈីបដ៏ទូលំទូលាយមួយ ចាប់ពីការស្រាវជ្រាវ ការរចនា ការផលិត ហើយគាំទ្រវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងគាំទ្រសហគ្រាសវៀតណាមឱ្យចូលរួមក្នុងខ្សែសង្វាក់តម្លៃបន្ទះឈីបសកល៕

បកប្រែដោយ Huyen Trang