អញ្ជើញចូលរួម និងមានប្រសាសន៍នៅក្នុងពិធី តាងនាមរដ្ឋាភិបាល និងប្រជាជនវៀតណាម លោក Le Hoai Trung រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានអបអរសាទរទីម័រខាងកើតរំលឹកខួបលើកទី ៥០ នៃទិវាប្រកាសឯករាជ្យ។ លោក Le Hoai Trung បានសង្កត់ធ្ងន់ថា មកទល់បច្ចុប្បន្ននេះ ទីម័រខាងកើតបានមានការបោះជំហានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ ហើយជាប្រទេសពហុវប្បធម៌ ដែលជាកន្លែងប្រមូលផ្តុំនៃបណ្តាជនជាតិ និងវប្បធម៌ចម្រុះ។

leftcenterrightdel
ប្រតិភូថតរូបទុកជាអនុស្សាវរីយ៍នៅក្នុងពិធី (រូបថត៖ vnanet.vn)

លោក Le Hoai Trung រដ្ឋមន្ត្រី បានមានប្រសាសន៍ថា វៀតណាមនឹងបង្កើតស្ថានទូតវៀតណាមប្រចាំនៅទីម័រខាងកើតក្នុងពេលឆាប់ៗនេះ ដែលជាស្ពានតភ្ជាប់សម្រាប់កិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត។ ក្នុងឱកាសនេះ លោក Le Hoai Trung រដ្ឋមន្ត្រី បានអបអរសាទរចំពោះទីម័រខាងកើតដែលបានក្លាយជាសមាជិកទី១១ របស់អាស៊ាន ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយក្នុងការអភិវឌ្ឍរបស់សហគមន៍អាស៊ាន។ វៀតណាមមានមោទនភាពដែលមានសមាជិកថ្មីម្នាក់នៅក្នុងគ្រួសារអាស៊ាន។

លោក Le Hoai Trung រដ្ឋមន្ត្រី បានជឿជាក់ថា ការចូលជាសមាជិករបស់ទីម័រខាងកើតនឹងរួមចំណែកដល់ការពង្រឹងកម្លាំងរួម បង្កើនសាមគ្គីភាព និងលើកកម្ពស់កិត្យានុភាពរបស់អាស៊ាននៅលើឆាកអន្តរជាតិ។ លោក Le Hoai Trung រដ្ឋមន្ត្រី បានបញ្ជាក់ថា វៀតណាមប្តេជ្ញាពង្រឹងការសម្របសម្រួលជាមួយប្រទេសអាស៊ាន និងគាំទ្រទីម័រខាងកើតឱ្យបំពេញលក្ខណៈវិនិច្ឆ័យនៅក្នុងផែនទីបង្ហាញផ្លូវដើម្បីក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ដោយដោះស្រាយបញ្ហាដែលកើតឡើងក្នុងអំឡុងពេលដំណើរការធ្វើសមាហរណកម្មប្រកបដោយប្រសិទ្ធភាព។

មានប្រសាសន៍នៅក្នុងពិធី លោក João Pereira ឯកអគ្គរដ្ឋទូតទីម័រខាងកើតប្រចាំនៅវៀតណាម បានបញ្ជាក់ថា សម្រាប់ប្រជាជនទីម័រខាងកើត ការចូលជាសមាជិកអាស៊ានបានប្រែក្លាយក្តីសុបិន្តទៅជាការពិត ព្រមទាំងជាការបញ្ជាក់យ៉ាងមុតមាំអំពីភាពធន់ ការតាំងចិត្ត និងក្តីសង្ឃឹមរបស់ប្រជាជនទីម័រខាងកើត។ ចំពោះអាស៊ាន នេះគឺជាការបន្តនៃចក្ខុវិស័យមួយ៖ មហាគ្រួសារនៃបណ្តាប្រទេសសាមគ្គីគ្នាយ៉ាងពិតប្រាកដ តភ្ជាប់គ្នាដោយតម្លៃរួម សេចក្តីប្រាថ្នារួម និងវាសនារួម។

តាងនាមរដ្ឋាភិបាល និងប្រជាជនទីម័រខាងកើត លោក João Pereira ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសសមាជិកអាស៊ានទាំងអស់ ប្រធានអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងដៃគូអាស៊ាន។ ការជឿទុកចិត្ត ការលើកទឹកចិត្ត និងសាមគ្គីភាពដ៏រឹងមាំរបស់ប្រទេសសមាជិកបានបង្កើតប្រវត្តិសាស្ត្រនៅថ្ងៃនេះ។

លោក João Pereira ឯកអគ្គរដ្ឋទូត បានចែករំលែកថា ការចាប់ផ្តើមថ្មីនេះនាំមកនូវឱកាសដ៏អស្ចារ្យស្តីពីពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ និងសេដ្ឋកិច្ចឌីជីថល។ ទីម័រខាងកើតត្រៀមខ្លួនជាស្រេចរៀនសូត្រ ផ្លាស់ថ្មី និងរក្សាអភិបាលកិច្ចល្អ ពង្រឹងស្ថាប័ន និងរួមគ្នាឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព៕

បកប្រែដោយ Huyen Trang