អូស្ត្រាលីវាយតំលៃចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដ៏ល្អ និងកំពុងរីកចម្រើនជាមួយវៀតណាម
កប.អនឡាញ - លោកឯកអគ្គរដ្ឋទូត Pham Hung Tam បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់សហគមន៍វៀតណាមនៅអូស្ត្រាលី ដែលមានចំនួនអ្នកបោះឆ្នោតដ៏ធំជាង ៣៥០០០០ នាក់។
ថ្មីៗនេះ នៅផ្ទះវៀតណាមក្នុងទីក្រុងកង់បេរ៉ា លោក Pham Hung Tam ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសអូស្ត្រាលី បានជួបជាមួយសមាគមសមាជិកសភាមិត្តភាពអូស្ត្រាលី-វៀតណាម នៃរដ្ឋសភាសហព័ន្ធអូស្ត្រាលី នីតិកាលទី ៤៨ (អាណត្តិ ២០២៥-២០២៨) រួមមានសមាជិកព្រឹទ្ធសភា និងសមាជិកសភាជាន់ទាប នៃគណបក្សពលកម្មកាន់អំណាច និងសម្ព័ន្ធភាពគណបក្សប្រឆាំង។
    |
 |
|
លោកឯកអគ្គរដ្ឋទូត Pham Hung Tam (ទីបួនរាប់ពីស្តាំ) និងលោកស្រី Sharon Claydon អនុប្រធានរដ្ឋសភាអូស្ត្រាលី (ទីប្រាំរាប់ពីស្តាំ) ជាមួយសមាជិកស្នូលក្នុងការបង្កើតសមាគមសមាជិកសភាមិត្តភាពអូស្ត្រាលី-វៀតណាម (រូបថត៖ ស្ថានទូតវៀតណាមប្រចាំប្រទេសអូស្ត្រាលី) |
នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Pham Hung Tam សង្ឃឹមថា សមាគមនឹងអភិវឌ្ឍយ៉ាងឆាប់រហ័ស បន្តបញ្ចូលសមាជិកថ្មីបន្ថែមទៀត និងក្លាយជាសមាគមសមាជិកសភាមិត្តភាពដ៏ធំមួយនៅក្នុងរដ្ឋសភាអូស្ត្រាលី រួមចំណែកជាវិជ្ជមានដល់មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ និងប្រទេសទាំងពីរវៀតណាម និងអូស្ត្រាលី។ លោកឯកអគ្គរដ្ឋទូត Pham Hung Tam បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់សហគមន៍វៀតណាមនៅអូស្ត្រាលី ដែលមានចំនួនអ្នកបោះឆ្នោតដ៏ជាង ៣៥០០០០ នាក់ ដោយមានសមាគន៍ជាច្រើនគាំទ្រយ៉ាងខ្លាំងចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អូស្ត្រាលី។
ចំពោះលោកស្រី Sharon Claydon អនុប្រធានរដ្ឋសភា បានមានប្រសាសន៍ថា លោកស្រីនឹងបន្តចងក្រងបញ្ជីសមាជិកថ្មីនៃសមាគមសមាជិកសភាមិត្តភាពអូស្ត្រាលី-វៀតណាម ដែលមានចំណាប់អារម្មណ៍លើប្រទេសវៀតណាម និងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ហើយក៏បានសង្កត់ធ្ងន់ផងដែរថា លោកស្រីផ្ទាល់បានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់នៃប្រទេសវៀតណាមអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលី ហើយនឹងមានគម្រោងទៅទស្សនកិច្ចប្រទេសវៀតណាមជាមួយសមាជិកនៃសមាគមសមាជិកសភាមិត្តភាពអូស្ត្រាលី-វៀតណាម៕
បកប្រែដោយ Duy Hoan