កម្មាភិបាល យុទ្ធជនជាង ២២៥០០ នាក់ បន្តជួយប្រជាជនជំនះផលវិបាកដោយទឹកជំនន់
កប.អនឡាញ - នៅថ្ងៃទី២ ខែវិច្ឆិកា ក្រសួងការពារប្រទេសបានចាត់តាំងកម្មាភិបាល យុទ្ធជនចំនួន ២២៥៥៣ នាក់ រួមជាមួយយានយន្តចំនួន ៤២១ គ្រឿង ចុះជួយជំនះផលវិបាកដោយទឹកជំនន់នៅតំបន់ភាគកណ្តាលវៀតណាម។
អង្គភាពនានាបានបន្តដឹកជញ្ជូនស្បៀងអាហារ សម្ភារៈប្រើប្រាស់ចាំបាច់ ជូនប្រជាជននៅតំបន់ដាច់ស្រយាល បាញ់ថ្នាំសម្លាប់មេរោគ ជួសជុលផ្ទះចំនួន ៩៥ខ្នង មណ្ឌលសុខភាពចំនួន ៥ ខ្នង សាលារៀនចំនួន ៣៨ ផ្លូវប្រវែង ៤៣ គីឡូម៉ែត្រ ជំនះការរអិលបាក់ដីចំនួន ៧ កន្លែង។
    |
 |
|
កងជីវពលឃុំ Tra Tan ដឹកជញ្ជូនស្បៀងអាហារជូនប្រជាជននៅភូមិ១១ ឃុំ Tra Tan ទីក្រុង Da Nang |
យោធភូមិភាគទី៤ បានចាត់បញ្ជូនកម្មាភិបាល យុទ្ធជនចំនួន ៣៨០៨ នាក់ កងជីវពលចំនួន ១២០៧១ នាក់ និងយានយន្តចំនួន ១៩៨ គ្រឿង ចុះជួយប្រជាជនជំនះផលវិបាកនៅក្នុងខេត្ត Ha Tinh, Quang Tri, Hue។ យោធភូមិភាគទី ៥ បានចាត់បញ្ជូនកម្មាភិបាល យុទ្ធជន ចំនួន ៣៣៦៩ នាក់ កងជីវពលចំនួន ២០៤០ នាក់ និងយានយន្តចំនួន ១៥៥ គ្រឿង ចុះជួយប្រជាជននៅក្នុងទីក្រុង Da Nang និងខេត្ត Quang Ngai។ កងទ័ពជើងទឹកបានចាត់បញ្ជូនកម្មាភិបាល យុទ្ធជនចំនួន ១៧៦ នាក់ និងយានយន្តចំនួន ២៨ គ្រឿង និងឧបត្ថម្ភអាហារស្ងួតចំនួន ៦២ គីឡូក្រាម ថវិកាចំនួន ១៩៣ លានដុង ទឹកស្អាតចំនួន ១៨ ម៉ែត្រគូប ជួយសម្អាត និងបាញ់ថ្នាំសម្លាប់មេរោគនៅតាមឃុំ និងសង្កាត់នានាក្នុងទីក្រុង Da Nang និងទីក្រុង Hue។
កងទ័ពការពារដែនអាកាស ទ័ពអាកាសបានចាត់បញ្ជូនកម្មាភិបាល យុទ្ធជនចំនួន ២៥០ នាក់ និងយានយន្តចំនួន ៧ គ្រឿង ចុះជួយប្រជាជនសម្អាតផ្លូវប្រវែង ៨ គីឡូម៉ែត្រ និងសម្អាតទីបញ្ចុះសពយុទ្ធជនពលី Dien Ban ក្នុងទីក្រុង Da Nang។ កងទ័ពការពារព្រំដែននៃទីក្រុង Hue និងទីក្រុង Da Nang បានចាត់បញ្ជូនកម្មាភិបាល យុទ្ធជនចំនួន ៦៣០ នាក់ និងយានយន្តចំនួន ១៩ គ្រឿង ចុះជួយប្រជាជនជំនះផលវិបាកដោយទឹកជំនន់នៅតាមខេត្ត Ha Tinh, Quang Tri, Quang Ngai, Hue, Da Nang៕
បកប្រែដោយ Duy Hoan