យោងតាមស្ថិតិបឋម បច្ចុប្បន្នឃុំនិងសង្កាត់ចំនួន ៨/៤០ នៅក្នុងទីក្រុង Hue នៅតែលិចទឹក ឃុំមួយចំនួនលិចទឹកយ៉ាងខ្លាំង ដូចជា៖ Quang Dien Phong Dinh សង្កាត់ Hoa Chau Phu Ho។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់ប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅទីក្រុង Hue (រូបថត៖ Van Hieu/VOV)

អញ្ជើញចុះសួរសុខទុក្ខគ្រួសារនានានៅភូមិ Khuong Pho Dong ឃុំ Quang Dien លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងប្រជាជនទូទាំងប្រទេសតែងតែឆ្ពោះទៅតំបន់ភូមិភាគកណ្តាលនិងទីក្រុង Hue ដោយជួយឧបត្ថម្ភនិងចែករំលែកការលំបាកជាមួយប្រជាជននៅតំបន់លិចទឹក។ កងកម្លាំងទាំងឡាយផ្តោតលើការជំនះផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិឱ្យបានឆាប់រហ័ស ធានាសុវត្ថិភាពអាយុជីវិតប្រជាជន។

នៅទីនេះ លោក To Lam អគ្គលេខាបក្ស បានប្រគល់ថវិកាចំនួន ១០០ ពាន់លានដុង (៣.៨ លានដុល្លារអាមេរិក) អង្ករចំនួន ២០០ តោនដល់ទីក្រុង Hue និងអំណោយចំនួន ៤៥ កញ្ចប់ ដល់គ្រួសារដែលស្ថិតក្នុងស្ថានភាពលំបាកជាពិសេស ដែលរងផលប៉ះពាល់ដោយទឹកជំនន់៕

តាម vovworld.vn