ប្រធានរដ្ឋវៀតណាមចូលរួមសម័យប្រជុំលើកទីពីរនៃកិច្ចប្រជុំថ្នាក់ដឹកនាំ APEC
កប.អនឡាញ - នៅព្រឹកថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុង Gyeongju ប្រទេសកូរ៉េខាងត្បូង សម័យប្រជុំលើកទីពីរនៃកិច្ចប្រជុំថ្នាក់ដឹកនាំ APEC លើកទី ៣២ បានប្រព្រឹត្តទៅដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងប្រធានគណៈប្រតិភូមកពីខឿនសេដ្ឋកិច្ចសមាជិក APEC ចំនួន២១។ លោក Luong Cuong ប្រធានារដ្ឋវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចូលរួមកិច្ចប្រជុំ។
ក្រោមប្រធានបទ "ការត្រៀមរៀបចំសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលត្រៀមខ្លួនជាស្រេចសម្រាប់អនាគត" កិច្ចប្រជុំបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់បណ្ដាខឿនសេដ្ឋកិច្ច APEC ក្នុងការកសាងតំបន់ដែលមានភាពធន់ ត្រៀមខ្លួនជាស្រេចប្រឈមមុខនឹងបញ្ហាប្រឈម កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងនាំមកនូវអត្ថប្រយោជន៍ដល់ប្រជាជនទាំងអស់។
នៅក្នុងកិច្ចប្រជុំនេះ លោក Luong Cuong ប្រធានារដ្ឋ បានលើកឡើងទិសដៅសហប្រតិបត្តិការសំខាន់ៗចំនួនប្រាំសម្រាប់ APEC សម្របខ្លួនទៅនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត និងកសាងគំរូកំណើនប្រកបដោយបរិយាប័ន្ន ចីរភាព និងមនុស្សធម៌។
    |
 |
|
លោក Luong Cuong ប្រធានរដ្ឋ ចូលរួមសម័យប្រជុំលើកទីពីរនៃកិច្ចប្រជុំថ្នាក់ដឹកនាំ APEC ២០២៥ (រូបថត៖ APEC ២០២៥ KOREA និង Yonhap News) |
តាមនោះ សមាជិក APEC គប្បីបង្កើតចក្ខុវិស័យយុទ្ធសាស្ត្ររួមមួយ ស្តីពីការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ និងលើកកម្ពស់តួនាទីជាអ្នកត្រួសត្រាយផ្លូវក្នុងការគ្រប់គ្រងសេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិម្មិត ជាពិសេសក្នុងការកសាងបទដ្ឋាន និងបទបញ្ញាតិចាំបាច់ ដើម្បីធានាបាននូវតុល្យភាពរវាងការអភិវឌ្ឍរបស់ធុរកិច្ច ជាមួយផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន និងវឌ្ឍនភាពសង្គម ក៏ដូចជាឱកាសស្មើភាពគ្នាក្នុងចំណោមសេដ្ឋកិច្ច។ APEC ក៏គប្បីផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយព្រមៗគ្នា ចីរភាព និងប្រព័ន្ធអេកូឡូស៊ីឌីជីថលដែលមានសុវត្ថិភាព និងអាចទុកចិត្តបានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់។ លោកប្រធានរដ្ឋក៏បានបញ្ជាក់ពីភាពចាបាច់នៃការជឿទុកចិត្តគ្នាទៅវិញទៅមក ទំនុកចិត្តក្នុងកិច្ចសហប្រតិបត្តិការ ដើម្បីកសាងអនាគតប្រកបដោយស្វាហាប់ ទំនើប សុវត្ថិភាព សុភមង្គល និងវិបុលភាព សម្រាប់ប្រជាជនទាំងអស់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ ថ្នាក់ដឹកនាំ APEC បានអនុម័តលើសេចក្តីប្រកាសទីក្រុង Gyeongju ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តលើកកម្ពស់កម្លាំងចលករថ្មីនៃកំណើន ពង្រីកសក្តានុពល និងប្រៀបខ្លាំងនៃវេទិកា ឆ្ពោះទៅរកគោលដៅកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិកដែលបើកចំហរ ស្វាហាប់ និងសន្តិភាព ដើម្បីវិបុលភាពរបស់ប្រជាជនទាំងអស់ និងមនុស្សជំនាន់ក្រោយ។ ថ្នាក់ដឹកនាំទាំងឡាយក៏បានអនុម័តលើគំនិតផ្តួចផ្តើមលើបញ្ញាសិប្បនិម្មិត APEC និងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ APEC ស្ដីពីការផ្លាស់ប្តូរប្រជាសាស្ត្រ ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការក្នុងការប្រឈមមុខនឹងនិន្នាការអភិវឌ្ឍន៍ថ្មីៗនៅក្នុងតំបន់ និងពិភពលោក៕
បកប្រែដោយ Thuy Anh