leftcenterrightdel
សន្និសីទជំរុញពាណិជ្ជកម្ម វិនិយោគ និងការតភ្ជាប់អាជីវកម្មវៀតណាម-នូវែលសេឡង់ នៅឯពិព័រណ៍សរទរដូវលើកដំបូង - ឆ្នាំ២០២៥ (រូបថត៖ vtv.vn)

យោងតាមនាយកដ្ឋានគយវៀតណាម ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងនូវែលសេឡង់សម្រេចបានជាង ១.១ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ វៀតណាមនាំចេញទៅនូវែលសេឡង់ចំនួន ៥២៨ លានដុល្លារអាមេរិក និងនាំចូលមកមានចំនួន ៥៨៧ លានដុល្លារអាមេរិក។ ផលិតផលសំខាន់ៗរបស់វៀតណាមរួមមាន ទូរស័ព្ទ កុំព្យូទ័រ វាយនភណ្ឌ ស្បែកជើងជាដើម ខណៈដែលនូវែលសេឡង់មានប្រៀបខ្លាំងក្នុងផលិតផលកសិកម្ម ទឹកដោះគោ និងបច្ចេកវិទ្យាកែច្នៃអាហារជាដើម។ ការបំពេញបន្ថែមគ្នារវាងខឿនសេដ្ឋកិច្ចទាំងពីរគឺជាគន្លឹះក្នុងការជួយកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វៀតណាម-នូវែលសេឡង់ ឱ្យអភិវឌ្ឍប្រកបដោយចីរភាព។

leftcenterrightdel
វគ្គតភ្ជាប់ដោយផ្ទាល់ B2B ជួយអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរស្វែងរកឱកាសសហប្រតិបត្តិការ និងធ្វើអាជីវកម្ម (រូបថត៖ vtv.vn)

លោកស្រី Liz Bell នាយិកាប្រតិបត្តិនៃ ANZBC បានមានប្រសាសន៍ថា នូវែលសេឡង់មានភាពល្បីល្បាញដោយសារទម្រង់បណ្តុះបណ្តាលជាក់ស្តែងរបស់ខ្លួន ដែលភ្ជាប់ទៅនឹងតម្រូវការអាជីវកម្ម ខណៈដែលវៀតណាមមានកម្លាំងពលកម្មវ័យក្មេង និងស្វាហាប់ ហើយកំពុងស្វែងរកឱកាសដើម្បីលើកកម្ពស់ជំនាញក្នុងបរិយាកាសអន្តរជាតិ។ ភាគីទាំងពីរអាចសម្របសម្រួលក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យបច្ចេកវិទ្យា វិស្វកម្ម និងកសិកម្មទំនើប ឆ្ពោះទៅរកការអភិវឌ្ឍខ្សែសង្វាក់តម្លៃប្រកបដោយចីរភាពនៅក្នុងតំបន់៕

បកប្រែដោយ Huyen Trang