យោងតាមទស្សនាវដ្តីនេះ វៀតណាម រួមជាមួយឥណ្ឌា ឥណ្ឌូនេស៊ី ម៉ិកស៊ិក និងអារ៉ាប៊ីសាអូឌីត កំពុងក្លាយជាក្បាលម៉ាស៊ីនថ្មីនៃកំណើនសកល ខណៈដែលមហាអំណាចសេដ្ឋកិច្ចប្រពៃណីនៅភាគខាងជើងកំពុងថយចុះបន្តិចម្តងៗ។

leftcenterrightdel
រូបថតឧទាហរណ៍ (VOV)

ទំហំនៃការនាំចេញរបស់វៀតណាមបានកើនឡើងយ៉ាងឆាប់រហ័ស ដោយសម្រេចបានជិត ៤៥០ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ វៀតណាមត្រូវបានចាត់ទុកថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីដំណើរការសកលភាវូបនីយកម្ម ហើយកំពុងបញ្ជាក់ពីតួនាទីមជ្ឈភាពរបស់ខ្លួននៅក្នុងបណ្តាញផលិតកម្មសកលនៃសតវត្សរ៍ទី២១៕

បកប្រែដោយ Thanh Cong