ពិព័រណ៍សរទរដូវ - កម្លាំងចលករមួយដើម្បីជំរុញផលិតកម្ម ការនាំចូល និងនាំចេញអំឡុងពេលចុងឆ្នាំ
កប.អនឡាញ - ពិព័រណ៍រសរទដូវលើកដំបូងដែលប្រព្រឹត្តទៅនៅត្រីមាសទីបួន គឺជាឱកាសមួយសម្រាប់សហគ្រាសវៀតណាម ចុះហត្ថលេខាលើកិច្ចព្រម្រៀងផលិតកម្ម និងបង្កើនការនាំចូល និងនាំចេញនៅចុងឆ្នាំនេះ។
យោងតាមព័ត៌មានពីគណៈកម្មការរៀបចំពិព័រណ៍សរទរដូវ បានឲ្យដឹងថា ក្នុងក្របខ័ណ្ឌនៃពិព័រណ៍ (ចាប់ពីថ្ងៃទី ២៦ ខែតុលា ដល់បច្ចុប្បន្ន) មានសកម្មភាពជំរុញពាណិជ្ជកម្ម ការតភ្ជាប់ការផ្គត់ផ្គង់-តម្រូវការ និងសន្និសីទពាណិជ្ជកម្មជាច្រើនសម្រាប់ជំរុញសកម្មភាពនាំចូលនិងនាំចេញនៅចុងឆ្នាំ។ ជាពិសេស វគ្គតភ្ជាប់អន្តរជាតិជាច្រើនបានធ្វើឡើង ដោយមានការចូលរួមពីអង្គភាពអាជីវកម្ម និងអង្គការជំរុញពាណិជ្ជកម្ម មកពីប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន សិង្ហបុរី នូវែលសេឡង់ និងសហភាពអឺរ៉ុប ការិយាល័យពាណិជ្ជកម្ម ដែលទាក់ទាញការចាប់អារម្មណ៍ និងការវាយតម្លៃវិជ្ជមានពីដៃគូបរទេស។
    |
 |
|
សហគ្រាសវៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយសហគ្រាសបរទេសនៅក្នុងពិព័រណ៍ (រូបថត៖ vov.vn) |
យោងតាមទិន្នន័យពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម តម្លៃសរុបនៃការនាំចូល និងនាំចេញទំនិញក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៥ ត្រូវបានប៉ាន់ប្រមាណថាសម្រេចបានជាង ៦៨០ ពាន់លានដុល្លារអាមេរិក កើនឡើង ១៧.៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ ក្នុងនោះ ការនាំចេញសម្រេចបាន ៣៤៨,៧៤ ពាន់លានដុល្លារអាមេរិក ការនាំចូលសម្រេចបាន ៣៣១.៩២ ពាន់លានដុល្លារអាមេរិក។ ពិព័រណ៍រសរទដូវលើកដំបូងដែលប្រព្រឹត្តទៅនៅត្រីមាសទីបួន គឺជាឱកាសមួយសម្រាប់សហគ្រាសវៀតណាម ចុះហត្ថលេខាលើកិច្ចព្រម្រៀងផលិតកម្ម និងបង្កើនការនាំចូល និងនាំចេញនៅចុងឆ្នាំនេះ ដោយខិតខំសម្រេចបាននូវគោលដៅដែលបានដាក់ចេញ។
លោក Phung Van Thanh អតីតទីប្រឹក្សាពាណិជ្ជកម្ម ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅហ្វីលីពីន បានឲ្យដឹងថា៖ “ខ្ញុំបាននាំសហគ្រាសមួយចំនួន ជាពិសេសសហគ្រាសដែលមានបទពិសោធន៍អាជីវកម្មជាង ៧០ ឆ្នាំ មកកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកផលិតផលកសិកម្ម និងផលិតផលឧស្សាហកម្មជាច្រើននៅក្នុងប្រទេសវៀតណាម ដោយស្វែងរកឱកាសសហប្រតិបត្តិការជាមួយសហគ្រាសក្នុងស្រុក ដើម្បីពង្រីកការវិនិយោគ ព្រមទាំងស្វែងរកឱកាសវិនិយោគដើម្បីបង្កើតរោងចក្រសំដៅផ្តល់សេវាកម្មនៅក្នុងប្រទេសវៀតណាម។ បន្ទាប់ពីបានទៅទស្សនាស្តង់ទំនិញរបស់វៀតណាម ខ្ញុំឃើញថា ផលិតផលវៀតណាម ជាពិសេសផលិតផលកសិកម្ម មានការវេចខ្ចប់ដ៏ស្រស់ស្អាត និងគុណភាពល្អ។ ខ្ញុំគិតថា ទាំងនេះគឺជាសក្តានុពលដែលអាចទាញយកអត្ថប្រយោជន៍បានកាន់តែច្រើននៅក្នុងទីផ្សារហ្វីលីពីន”៕
បកប្រែដោយ Thanh Cong