leftcenterrightdel
លោក Phan Van Giang រដ្ឋមន្ត្រី ទទួលបដិសណ្ឋារកិច្ចលោក Pete Hegseth រដ្ឋមន្ត្រី នៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម

ភាគីទាំងពីរបានវាយតម្លៃថា ក្នុងរយៈពេលកន្លងមក កិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-សហរដ្ឋអាមេរិក ត្រូវបានអនុវត្តស្របតាមការដឹកនាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ក្រសួងការពារប្រទេសទាំងពីរ ក៏ដូចជាឯកសារ និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា រួមទាំងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការជំរុញកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី (ឆ្នាំ២០១១) និងសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមវៀតណាម-សហរដ្ឋអាមេរិក ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ (ឆ្នាំ២០២៤)។ កិច្ចសហប្រតិបត្តិការនេះសម្រេចបានលទ្ធផលជាវិជ្ជមាន លើវិស័យជាច្រើនដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ និងការជួបជុំគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់; យន្តការសន្ទនា-ពិគ្រោះយោបល់ត្រូវបានរក្សាជាប្រចាំ និងប្តូរវេនគ្នានៅក្នុងប្រទេសនីមួយៗ; កិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ពេទ្យយោធា ជំនួយមនុស្សធម៌/សង្គ្រោះគ្រោះមហន្តរាយ;  ឧស្សាហកម្មការពារជាតិ ការសម្របសម្រួលនៅក្នុងយន្តការពហុភាគីក្នុងតំបន់ ជាពិសេសកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+)។

leftcenterrightdel
រដ្ឋមន្ត្រីទាំងពីរ ត្រួតពលកងកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម

leftcenterrightdel
លោក Phan Van Giang រដ្ឋមន្ត្រី ទទួលបដិសណ្ឋារកិច្ចលោក Pete Hegseth រដ្ឋមន្ត្រី

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះក្រសួងសង្គ្រាមអាមេរិក ដែលបានរក្សាការគាំទ្រសម្រាប់ការបណ្តុះបណ្តាលភាសាអង់គ្លេស និងការបណ្តុះបណ្តាលជំនាញ រួមទាំងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិសម្រាប់យោធិនវៀតណាមតាមរយៈវគ្គសិក្សា ការហ្វឹកហ្វឺន សន្និសីទ និងសិក្ខាសាលាទាំងក្នុងស្រុក និងក្រៅប្រទេស។ ឧបករណ៍ និងហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដោយសហរដ្ឋអាមេរិក បានរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អសមត្ថភាពរបស់វៀតណាមក្នុងការចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

leftcenterrightdel
លោក Phan Van Giang រដ្ឋមន្ត្រី និងលោក Pete Hegseth រដ្ឋមន្ត្រី រួមជាមួយសមាជិកនៃគណៈប្រតិភូទាំងពីរនៅក្នុងពិធីទទួលបដិសណ្ឋារកិច្ច

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការក្នុងការជំនះផលវិបាកដោយសារសង្គ្រាមនៅតែជាចំណុចភ្លឺ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ វិស័យអាទិភាពទាំងបីត្រូវបានដាក់ពង្រាយរួមមាន៖

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang នៅក្នុងកិច្ចពិភាក្សា

ទីមួយ ការជំនះពុះពារផលវិបាកដោយសារគ្រាប់បែក មីន និងសារធាតុគីមីពុលក្រោយសង្គ្រាម; វៀតណាមវាយតម្លៃខ្ពស់ចំពោះការប្រកាសរបស់សហរដ្ឋអាមេរិកអំពីកញ្ចប់ជំនួយថ្មីដែលមានតម្លៃ ១៣០ លានដុល្លារអាមេរិកសម្រាប់គម្រោងសម្អាតឌីអុកស៊ីននៅអាកាសយានដ្ឋាន Bien Hoa ដែលបង្កើនចំនួនសរុបនៃជំនួយឥតសំណង ពីរដ្ឋាភិបាលសហរដ្ឋអាមេរិកពី ៣០០ លានដុល្លារអាមេរិក ដល់ ៤៣០ លានដុល្លារអាមេរិក។ ជាពិសេស នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម ក្នុងនាមក្រសួងសង្គ្រាមអាមេរិក និងក្រសួងការបរទេសអាមេរិក បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការលើការជំនះពុះពារផលវិបាកដោយសារសង្គ្រាម។ នេះគឺជាព្រឹត្តិការណ៍សំខាន់មួយ ដែលបង្កើតមូលដ្ឋានគ្រឹះរឹងមាំក្នុងកិច្ចសហប្រតិបត្តិការលើវិស័យនេះ។

leftcenterrightdel
លោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិកនៅក្នុងកិច្ចពិភាក្សា

ទីពីរ សកម្មភាពរុករកយោធិនអាមេរិកបាត់ខ្លួននៅសម័យសង្គ្រាមនៅវៀតណាម- MIA- ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ មកទល់បច្ចុប្បន្ននេះ បន្ទាប់ពីប្រតិបត្តិការរួមគ្នាចំនួន ១៦០ លើក វៀតណាមបានប្រគល់អដ្ឋិធាតុចំនួន ៩៩៤ អដ្ឋិធាតុដល់សហរដ្ឋអាមេរិក ដែលក្នុងនោះ  អដ្ឋិធាតុចំនួន ៧៤០ បានកំណត់អត្តសញ្ញាណដោយភាគីអាមេរិក។ នេះគឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ប្រទេសទាំងពីរក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក។

ទីបី ទាក់ទងនឹងការស្វែងរកកងទ័ពវៀតណាមដែលបានពលីជីវិត ឬបាត់ខ្លួនក្នុងអំឡុងសង្គ្រាម វៀតណាមវាយតម្លៃខ្ពស់ចំពោះព័ត៌មាន និងឯកសារទាក់ទងនឹងកងទ័ពវៀតណាមដែលផ្តល់ដោយសហរដ្ឋអាមេរិក ក៏ដូចជាការគាំទ្ររបស់សហរដ្ឋអាមេរិកក្នុងការលើកកម្ពស់សមត្ថភាពក្នុងការកំណត់អត្តសញ្ញាណអដ្ឋិធាតុ។ ក្នុងក្របខ័ណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះដែលបានចុះហត្ថលេខាក្នុងខែកក្កដា ឆ្នាំ២០២១ ស្ថាប័នមានសមត្ថកិច្ចនៃក្រសួងការពារប្រទេសវៀតណាមបានផ្ទៀងផ្ទាត់សំណុំចំនួន ៤៤/៤៥ សំណុំដែលទទួលបានពីភាគីសហរដ្ឋអាមេរិក ហើយបច្ចុប្បន្នកំពុងបន្តស្វែងរកយ៉ាងសកម្ម។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា

ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ ដោយឈរលើឯកសារ និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ភាគីទាំងពីរបានឯកភាពគ្នាផ្តោតលើការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ការអនុវត្តយន្តការសន្ទនា និងកិច្ចពិគ្រោះយោបល់ដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព; កិច្ចសហប្រតិបត្តិការលើការជំនះផលវិបាកដោយសារសង្គ្រាម កិច្ចសហប្រតិបត្តិការរវាងអង្គភាពទ័ព ឧស្សាហកម្មការពារជាតិ ការបណ្តុះបណ្តាល ពេទ្យយោធា ជំនួយមនុស្សធម៌/សង្គ្រោះគ្រោះមហន្តរាយ សន្តិសុខតាមអ៊ីនធឺណិត ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ... ។ ភាគីទាំងពីរបន្តសម្របសម្រួលក្នុងយន្តការការពារជាតិពហុភាគី ជាពិសេសក្នុងក្របខ័ណ្ឌ ADMM+។

លោកនាយឧត្តមសេនីយ៍ Phan Van Giang សង្ឃឹមថា សហរដ្ឋអាមេរិកនឹងបន្តគាំទ្រក្រសួងការពារប្រទេសវៀតណាម ក្នុងការបណ្តុះបណ្តាល និងបំប៉នធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ចែករំលែកបទពិសោធន៍ក្នុងវិស័យសន្តិសុខតាមអ៊ីនធឺណិត។ វៀតណាមត្រៀមខ្លួនជាស្រេច ទទួលនាយទាហានអាមេរិកមកសិក្សាភាសាវៀតណាម និងចូលរួមក្នុងកម្មវិធីរបស់មន្ត្រីការពារជាតិអន្តរជាតិដែលបានរៀបចំនៅវៀតណាម។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើការជំនះផលវិបាកដោយសារសង្គ្រាម លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឱ្យសហរដ្ឋអាមេរិកបន្តគាំទ្រវៀតណាមក្នុងការលើកកម្ពស់សមត្ថភាពរបស់ខ្លួនក្នុងការជំនះពុះពារផលវិបាកដោយសារគ្រាប់បែក មីន និងសារធាតុគីមីពុលក្រោយពីសង្គ្រាម បំពេញនីតិវិធីផ្ទៃក្នុងដើម្បីធានាថាមូលនិធិជំនួយឥតសំណងត្រូវបានអនុវត្តតាមការព្រមព្រៀងគ្នា រួមទាំងថវិកាបន្ថែមចំនួន ១៣០ លានដុល្លារអាមេរិកសម្រាប់គម្រោងអាកាសយានដ្ឋាន Bien Hoa; បន្តសហប្រតិបត្តិការលើការស្វែងរកកងទ័ពវៀតណាមដែលបានពលីជីវិត ឬបាត់ខ្លួនក្នុងអំឡុងសង្គ្រាម។ វៀតណាមសន្យាថានឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់សកម្មភាព MIA ដើម្បីការស្វែងរកសម្រេចបាននូវប្រសិទ្ធភាពខ្ពស់បំផុត។

ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានវាយតម្លៃខ្ពស់ចំពោះការដែលសហរដ្ឋអាមេរិកចាត់បញ្ជូនមន្ត្រីការពារជាតិជាន់ខ្ពស់ និងសហគ្រាសការពារជាតិ ដើម្បីចូលរួមក្នុងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាម ឆ្នាំ២០២៤ រួមចំណែកដល់ជោគជ័យរួមនៃព្រឹត្តិការណ៍នេះ។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានមានប្រសាសន៍ថា ក្រសួងការពារប្រទេសវៀតណាម មានគម្រោងរៀបចំពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមលើកទី៣ នៅចុងឆ្នាំ២០២៦ ហើយសង្ឃឹមថា រដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួងសង្គ្រាម និងសហគ្រាសការពារជាតិអាមេរិក នឹងបន្តគាំទ្រ និងចូលរួមព្រឹត្តិការណ៍នេះ។

នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរក៏បានចែករំលែកអំពីស្ថានភាពពិភពលោក និងតំបន់ រួមទាំងបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា៕

បកប្រែដោយ Huyen Trang