រួមជាមួយនាយកដ្ឋានទេសចរណ៍ជាតិវៀតណាម អាជីវកម្មទេសចរណ៍ សណ្ឋាគារ និងក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេចំនួន ១៨ របស់វៀតណាមបានចូលរួមក្នុងកិច្ចប្រជុំ B2B (អាជីវកម្មទៅអាជីវកម្ម) ដោយភ្ជាប់ទំនាក់ទំនងជាមួយអាជីវកម្មទេសចរណ៍ សមាគម ក្រុមហ៊ុនអាកាសចរណ៍ និងភ្នាក់ងារផ្សព្វផ្សាយរាប់រយរបស់សហរដ្ឋអាមេរិក។

នៅក្នុងព្រឹត្តិការណ៍នេះ ដៃគូអាមេរិកជាច្រើនបានកោតសរសើរយ៉ាងខ្លាំងចំពោះសក្តានុពលទេសចរណ៍របស់វៀតណាម បានបង្ហាញពីបំណងប្រាថ្នារបស់ពួកគេក្នុងការសហការពង្រីកផ្លូវហោះហើរថ្មី និងផលិតផលទេសចរណ៍ និងក្នុងពេល

leftcenterrightdel
ណែនាំផលិតផលទេសចរណ៍វៀតណាមដល់អតិថិជនអាមេរិក (រូបថត៖ ក្វាង ទ្រុង/VOV-វ៉ាស៊ីនតោន)

បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនឌីស៊ី កម្មវិធីនឹងប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក (ថ្ងៃទី ៦ ខែវិច្ឆិកា) និងទីក្រុងបូស្តុន (ថ្ងៃទី១០ ខែវិច្ឆិកា) នៅទីតាំងនីមួយៗ នាយកដ្ឋានទេសចរណ៍ជាតិវៀតណាមនឹងណែនាំផលិតផល គោលនយោបាយ និងគោលដៅទេសចរណ៍ថ្មីៗរបស់វៀតណាម ដោយផ្តោតលើប្រភេទទេសចរណ៍ដែលជាចំណាប់អារម្មណ៍របស់ទីផ្សារអាមេរិក ដូចជាទេសចរណ៍រមណីយដ្ឋានឆ្នេរ ទេសចរណ៍វាយកូនហ្គោល ទេសចរណ៍ MICE (ទេសចរណ៍រួមបញ្ចូលគ្នានូវសន្និសីទ សិក្ខាសាលា និងការតាំងពិព័រណ៍) ទេសចរណ៍ថែទាំសុខភាព ទេសចរណ៍បេតិកភណ្ឌ និងទេសចរណ៍ម្ហូប។ តាមរយៈសកម្មភាពតភ្ជាប់អាជីវកម្ម និងការផ្លាស់ប្តូរវប្បធម៌ កម្មវិធីនេះបើកឱកាសសហប្រតិបត្តិការថ្មីៗជាច្រើន ដែលរួមចំណែកដល់ការពង្រឹងមិត្តភាព និងការយល់ដឹងគ្នារវាងប្រជាជននៃប្រទេសទាំងពីរ។

បកប្រែដោយ​ Duy Hoan