តម្រូវការធ្វើដំណើរទេសចរណ៍នៅបរទេសរបស់ភ្ញៀវទេសចរវៀតណាមកំពុងកើនឡើង ហើយប្រទេសក្រិកជាគោលដៅដ៏ទាក់ទាញមួយ ជាមួយនឹងឆ្នេរដ៏ស្រស់ស្អាត បេតិកភណ្ឌវប្បធម៌ដ៏យូរអង្វែង ម្ហូបអាហារពិសេស និងទេសភាពធម្មជាតិដ៏សម្បូរបែប។

យោងតាមស្ថិតិ នាពេលថ្មីៗនេះ ចំនួនភ្ញៀវទេសចរវៀតណាមដែលជ្រើសរើសធ្វើដំណើរទេសចរណ៍ទៅកាន់ប្រទេសក្រិកបានកើនឡើង ៣០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

leftcenterrightdel
គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ក្រិកត្រូវបានណែនាំដល់ភ្ញៀវទេសចរវៀតណាម (រូបថត៖ VOV)

យោងតាមលោក Ha Van Sieu អនុប្រធាននាយកដ្ឋានទេសចរណ៍ជាតិវៀតណាម ការផ្សព្វផ្សាយផលិតផលទេសចរណ៍នៃប្រទេសក្រិកនៅទីក្រុងហាណូយត្រូវបានគេរំពឹងថានឹងរួមចំណែកដល់ការបង្កើនការតភ្ជាប់ និងជួយគាំទ្រដល់ធុរកិច្ចវៀតណាមឱ្យចូលទៅកាន់ទីផ្សារអន្តរជាតិដែលមានសក្តានុពល៖ "យើងសង្ឃឹមថានឹងមានភ្ញៀវទេសចរវៀតណាមជាច្រើនទៅប្រទេសក្រិក និងភ្ញៀវទេសចរក្រិកជាច្រើនមកប្រទេសវៀតណាម។ នាយកដ្ឋានទេសចរណ៍ជាតិវៀតណាមគាំទ្រយ៉ាងខ្លាំងដល់ធុរកិច្ចដែលមានការវិនិយោគ និងភាពច្នៃប្រឌិត ដើម្បីបង្កើតដំណើរការដ៏អស្ចារ្យសម្រាប់ភ្ញៀវទេសចរវៀតណាម ក៏ដូចជាភ្ញៀវទេសចរក្រិកមកកាន់ប្រទេសវៀតណាម។ យើងក៏សង្ឃឹមផងដែរថា ស្ថានទូតក្រិកនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ភ្ញៀវទេសចរវៀតណាមទទួលបានទិដ្ឋាការកាន់តែលឿន ដើម្បីមានដំណើរកម្សាន្តគួរឲ្យចាប់អារម្មណ៍ និងគួរឲ្យចងចាំនៅក្នុងប្រទេសក្រិក"។

បច្ចុប្បន្ននេះ ធុរកិច្ចទេសចរណ៍បានចាប់យកឱកាស ធ្វើបច្ចុប្បន្នភាពនិន្នាការដើម្បីនាំយកផលិតផលទេសចរណ៍ដ៏ទាក់ទាញជូនអតិថិជន ក្នុងបំណងជំរុញការអភិវឌ្ឍទេសចរណ៍អន្តរជាតិនៅទីក្រុងហាណូយនិយាយដោយឡែក និងប្រទេសវៀតណាមនិយាយរួម៕

បកប្រែដោយ Thuy Anh