ក្រោមប្រធានបទ "វៀតណាមភ្លឺស្វាង" បុណ្យតេតវៀតណាម ឆ្នាំ២០២៦ ផ្តោតលើស្មារតីនៃការឆ្ពោះទៅរកឫសគល់ ថែរក្សាប្រពៃណី និងលើកតម្កើងការចូលរួមចំណែករបស់អាណិកជនវៀតណាមក្នុងបរិបទនៃការធ្វើសមាហរណកម្មអន្តរជាតិ។ នេះគឺជាព្រឹត្តិការណ៍វប្បធម៌សហគមន៍ប្រចាំឆ្នាំទ្រង់ទ្រាយធំ ដើម្បីថែរក្សា និងផ្សព្វផ្សាយអត្តសញ្ញាណជាតិដល់សហគមន៍អាណិកជនវៀតណាមជាង ៦៣៤,០០០នាក់ ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅក្នុងប្រទេសជប៉ុន និងមិត្តភក្តិអន្តរជាតិ។

leftcenterrightdel
ការសម្តែងសិល្បៈ និងផ្លាស់ប្តូរវប្បធម៌វៀតណាម-ជប៉ុនឆ្នាំ ២០២៥ (រូបថត៖ nhandan.vn)

ទីកន្លែងនៃពិធីបុណ្យនេះត្រូវបានរចនាឡើងដោយបញ្ចូលគ្នានូវប្រពៃណី និងភាពទំនើប ដែលនាំមកជូនប្រជាជនជប៉ុន និងអន្តរជាតិនូវការឆ្លងកាត់បទពិសោធន៍ដ៏រស់រវើកនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។ នៅក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ សកម្មភាពវប្បធម៌ដ៏វិសេសវិសាលជាច្រើននឹងត្រូវបានណែនាំ ដូចជា៖ ការសម្តែងសិល្បៈប្រជាប្រិយ, ល្បែងប្រជាប្រិយ, កន្លែងម្ហូបអាហារបុណ្យតេត។ល។

ពិធីបុណ្យឆ្នាំនេះបន្តរៀបចំការប្រកួត Tet Viet Talent - ទេពកោសល្យវៀតណាម ឆ្នាំ ២០២៦ ដែលជាទីលានសិល្បៈសម្រាប់ប្រជាជនវៀតណាម និងមិត្តភក្តិអន្តរជាតិនៅប្រទេសជប៉ុនក្នុងវិស័យជាច្រើនដូចជា៖ តន្ត្រី របាំ គំនូរ ក្បាច់គុន ម៉ូដ ការនិទានរឿង។ កម្មវិធីនេះរួមចំណែកបំផុសគំនិតច្នៃប្រឌិត ជំរុញការផ្លាស់ប្តូរវប្បធម៌ និងលើកតម្កើងទេពកោសល្យវ័យក្មេងនៅក្នុងសហគមន៍៕

បកប្រែដោយ Huyen Trang