នាថ្ងៃទី ៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងជនជាតិភាគ និងសាសនា និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានធ្វើពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីទាំងពីរ ដើម្បីសហការក្នុងការអភិវឌ្ឍប្រកបដោយចីរភាព សមភាព និងសមាហរណកម្មអន្តរជាតិក្នុងវិស័យជនជាតិ។
ដូច្នេះ ភាគីទាំងពីរនឹងសហការគ្នាក្នុងដំណាក់កាលឆ្នាំ ២០២៥ - ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ដោយផ្តោតលើវិស័យសំខាន់ៗ រួមមាន៖ កិច្ចសហប្រតិបត្តិការក្នុងការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់ការរើសអើងជាតិសាសន៍គ្រប់ទម្រង់ (CERD) អនុសាសន៍របស់គណៈកម្មាធិការ CERD ក៏ដូចជាយន្តការអន្តរជាតិផ្សេងទៀតស្តីពីសិទ្ធិមនុស្ស។ ការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ និងការចែករំលែកបទពិសោធន៍ក្នុងវិស័យការងារជនជាតិមួយចំនួន៖ ការគាំទ្រដល់ការអភិវឌ្ឍជីវភាពរស់នៅ និងការចាប់ផ្តើមអាជីវកម្ម; ការបង្កើនការយល់ដឹងអំពីការធ្វើសមាហរណកម្មអន្តរជាតិ ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចរង្វង់ ការផ្លាស់ប្តូរឌីជីថល; កិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាផ្សេងៗទៀត ដូចជាការបង្កើនការចូលរួមរបស់ជនជាតិភាគតិចក្នុងតំណែងជាអ្នកដឹកនាំសាធារណៈ ការការពារបរិស្ថាន និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ; កិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយសមិទ្ធផលរបស់វៀតណាមក្នុងវិស័យការងារជនជាតិទៅកាន់មិត្តភក្តិអន្តរជាតិ។
បកប្រែដោយ Thanh Cong
Type the code from the image