ADB៖ វៀតណាមគប្បីបង្កើតកម្លាំងចលករថ្មីសម្រាប់កំណើនសេដ្ឋកិច្ចពីការវិនិយោគសាធារណៈ និងវិស័យឯកជន
    
    
    
        
            
កប.អនឡាញ - ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវៀតណាមអំពីស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នរបស់ប្រទេសវៀតណាម លោក Shantanu Chakraborty នាយកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅវៀតណាម បានឲ្យដឹងថា វៀតណាមគប្បីបង្កើតកម្លាំងចលករថ្មីសម្រាប់កំណើនសេដ្ឋកិច្ចពីការវិនិយោគសាធារណៈ និងវិស័យឯកជន។ 
        
        
        
            
	យោងតាម ADB ការជំរុញកាការវិនិយោគសាធារណៈ និងវិស័យឯកជន ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការបង្កើនតម្រូវការប្រើប្រាស់ក្នុងស្រុក នឹងជួយវៀតណាមឆ្លើយតបទៅនឹងបញ្ហាប្រឈមផង និងលើកកម្ពស់តួនាទីរបស់ខ្លួននៅក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់ផង។
	
		
			
				     | 
		
		
			
				  | 
		
		
			| 
				លោក Shantanu Chakraborty នាយកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅវៀតណាម (រូបថត៖ baochinhphu.vn) | 
		
	
	លោក Shantanu Chakraborty បានឲ្យដឹងថា នៅក្នុងរបាយការណ៍នាពេលថ្មីៗរបស់ខ្លួន ADB បានដំឡើងការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២៥ ពី ៦.៦% ដល់ ៦.៧% ដោយសារតែនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ វៀតណាមសម្រេចបានអត្រាកំណើន GDP ៧.៥%។
	លោក Shantanu Chakraborty បានចាត់ទុកថា ក្នុងរយៈពេលខ្លី វៀតណាមគប្បីផ្តល់អាទិភាពដល់ការវិនិយោគសាធារណៈ និងវិស័យឯកជន។ រដ្ឋាភិបាលគប្បីមានគោលនយោបាយសារពើពន្ធប្រកបដោយភាពបត់បែន បង្កើនការចំណាយសាធារណៈលើវិស័យសង្គមដើម្បីជួយប្រជាជនដែលងាយរងគ្រោះបំផុត ព្រមទាំង បង្កើនតម្រូវការប្រើប្រាស់ក្នុងស្រុក៕
	បកប្រែដោយ Thanh Cong