leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋ ប្រគល់សេចក្តីសម្រេចតែងតាំងប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម និងសេចក្តីសម្រេចតម្លើងឋានន្តរសក្ដិនាយឧត្តមសេនីយ៍ដល់លោក Nguyen Trong Nghia

នៅក្នុងពិធីនេះ ការិយាល័យប្រធានរដ្ឋបានប្រកាសពីសេចក្តីសម្រេចរបស់លោកប្រធានរដ្ឋស្តីពីការតែងតាំងលោក Nguyen Trong Nghia សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈឃោសនាអប់រំនិងចលនាមហាជនមជ្ឈិម ឲ្យកាន់តំណែងជាប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម និងសេចក្តីសម្រេចតម្លើងឋានន្តរសក្ដិពីឧត្តមសេនីយ៍ឯក ទៅជានាយឧត្តមសេនីយ៍។ សេចក្តីសម្រេចតម្លើងឋានន្តរសក្ដិពីឧត្តមសេនីយ៍ទោ ទៅជាឧត្តមសេនីយ៍ឯកដល់លោក Nguyen Van Gau សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងលោក Le Duc Thai សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋ ប្រគល់សេចក្តីសម្រេចតម្លើងឋានន្តរសក្ដិពីឧត្តមសេនីយ៍ទោ ទៅជាឧត្តមសេនីយ៍ឯកដល់លោក Nguyen Van Gau និងលោក Le Duc Thai

មានប្រសាសន៍នៅក្នុងពិធី តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោក Luong Cuong ប្រធានរដ្ឋ បានអបអរសាទរនាយទាហានទាំងបីរូបដែលទទួលបានសេចក្តីសម្រេចតែងតាំងមុខតំណែង និងសេចក្តីសម្រេចតម្លើងឋានន្តរសក្ដិ។ លោក Luong Cuong ប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា នេះគឺជាការទទួលស្គាល់ និងការវាយតម្លៃខ្ពស់របស់បក្ស រដ្ឋ និងប្រជាជនចំពោះការលះបង់ និងការរួមចំណែកដ៏ធំធេងរបស់នាយទាហានទាំងបីរូបក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។

leftcenterrightdel
ទិដ្ឋភាពនៃពិធី

លោក Luong Cuong ប្រធានរដ្ឋ បានបញ្ជាក់ថា នាយទាហានទាំងបីរូបដែលត្រូវបានតែងតាំងមុខតំណែង និងតម្លើងឋានន្តរសក្ដិនាយឧត្តមសេនីយ៍ និងឧត្តមសេនីយ៍ឯកនាថ្ងៃនេះ គឺជាកម្មាភិបាលដ៏ល្អឥតខ្ចោះរបស់បក្ស រដ្ឋ និងកងទ័ព។

លោក Luong Cuong ប្រធានរដ្ឋ បានស្នើឱ្យនាយទាហានទាំងបីបន្តលើកកម្ពស់ប្រពៃណីដ៏រុងរឿងរបស់កងទ័ពប្រជាជនវៀតណាម រក្សាសីលធម៌បដិវត្តន៍ ស្មោះត្រង់ជាដាច់ខាត់ចំពោះបក្ស មាតុភូមិ និងប្រជាជន សាមគ្គីគ្នា និងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយកម្មាភិបាល យុទ្ធជន និងប្រជាជន បន្តសិក្សា ហាត់ពត់លត់ដំ ឲ្យសក្តិសមជាមេដឹកនាំ និងជាមេបញ្ជាការដ៏មានទេពកោសល្យ និងជាគំរូ ខិតខំជំនះពុះពារការលំបាក និងបញ្ហាប្រឈមនានា និងបំពេញគ្រប់ភារកិច្ចដែលបក្ស រដ្ឋ និងប្រជាជនប្រគល់ឲ្យ៕

បកប្រែដោយ Huyen Trang