សារទូរលេខនេះ តម្រូវឱ្យស្ថាប័ននិងអង្គភាពនានាបន្តរក្សារបបប្រចាំការ តាមដាននិងក្ដាប់ជាប់នូវស្ថានភាពភ្លៀងទឹកជំនន់ ប្រមូលផ្តុំកម្លាំង និងមធ្យោបាយដើម្បីទប់ទល់ទៅនឹងស្ថានភាពដែលកើតឡើង ធានាសុវត្ថិភាពសម្រាប់បន្ទាយ ឃ្លាំង និងមូលដ្ឋានដែលអង្គភាពកំពុងឈរជើង។ ព្រមទាំងជួយអាជ្ញាធរមូលដ្ឋាន និងប្រជាជនជម្លៀសគ្រួសារនៅតំបន់គ្រោះថ្នាក់ទៅទីទួលសុវត្ថិភាព ជួយប្រជាជនជួសជុលផ្ទះដែលរងការខូចខាត សាងសង់ផ្ទះដែលត្រូវដួលរលំ ឬ ផ្ទះរសាត់តាមទឹក និងជួយរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្នសម្រាប់គ្រួសារដែលបានបាត់បង់ផ្ទះ។ ក្នុងពេលជាមួយគ្នានេះ រៀបចំផែនការឱ្យបានល្អ ដើម្បីទប់ស្កាត់ និងជម្នះផលវិបាកនៃព្យុះលេខ ១៣។

leftcenterrightdel
កម្មាភិបាល និងយុទ្ធជននៃតំបន់លេខ ៣ កងទ័ពជើងទឹក ជួយប្រជាជនជំនះផលវិបាកនៃទឹកជំនន់

សារទូលេខបានស្នើអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម ដឹកនាំទីភ្នាក់ងារសារព័ត៌មានកងទ័ព និងអង្គភាពនានាធ្វើល្អក្នុងការផ្សព្វផ្សាយអំពីការវិវត្តនៃភ្លៀងទឹកជំនន់ និងសកម្មភាពរបស់កងទ័ពជួយប្រជាជនជម្នះផលវិបាកនៃភ្លៀងទឹកជំនន់។

អគ្គនាយកដ្ឋានភស្តុភារ - បច្ចេកទេស ឧស្សាហកម្មការពារជាតិ និងអគ្គនាយកដ្ឋានទី ២ បង្កើនការដឹកនាំអង្គភាពក្រោមឱវាទធ្វើល្អក្នុងការទប់ទល់ និងជម្នះផលវិបាកនៃភ្លៀងទឹកជំនន់។ ព្រមទាំងដឹកនាំអង្គភាពវេជ្ជសាស្ត្រយោធាជួយអាជ្ញាធរមូលដ្ឋានក្នុងការសម្អាតបរិស្ថានបន្ទាប់ពីទឹកជំនន់។ សម្របសម្រួល ផ្គត់ផ្គង់និងដឹកជញ្ជូនសម្ភារៈនិងឧបករណ៍ជួយសង្គ្រោះ ដើម្បីជួយមូលដ្ឋានទប់ទល់ និងជម្នះផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ។

យោធភូមិភាគទី ៤ និង ៥ បញ្ជូនផ្ដុំកម្លាំងនិងមធ្យោបាយ  ដើម្បីសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋានទប់តល់នឹងទឹកជំនន់ សម្អាតបរិស្ថាន ជួសជុលគ្រឹះស្ថានអប់រំនិងមន្ទីរពេទ្យបន្ទាប់ពីទឹកជំនន់។ ដោះស្រាយដោយទាន់ពេលនិងមានប្រសិទ្ធភាព ជៀសវាងស្ថានភាពកើតឡើងជាយថហេតុ។ កងទ័ពជើងទឹក និងកងឆ្មាំសមុទ្រវៀតណាមដឹកនាំបណ្ដាស្ថាប័ន និងអង្គភាពឲ្យចាត់វិធានការដើម្បីធានាសុវត្ថិភាព ត្រៀមខ្លួនរៀបចំកងកម្លាំង និងមធ្យោបាយដើម្បីចូលរួមជួយសង្គ្រោះ។

ប្រភទទ័ពការពារដែនអាកាស - ទ័ពជើងអាកាស អង្គទ័ពលេខ ១៨ ត្រៀមខ្លួនរៀបចំកងកម្លាំងនិងមធ្យោបាយដើម្បីធ្វើការហោះហើរស្វែងរក និងជួយសង្គ្រោះ។ ដឹកជញ្ជូនស្បៀងអាហារ និងសម្ភារៈចាំបាច់ទៅកាន់តំបន់ដាច់ដោយឡែក។ អង្គភាពផ្សេងទៀតបន្តបញ្ជូនកងកម្លាំង និងមធ្យោបាយដើម្បីជួយអាជ្ញាធរមូលដ្ឋានជំនះផលវិបាកនៃភ្លៀងទឹកជំនន់...៕

បកប្រែដោយ Pham Diep