លោកនាយឧត្តមសេនីយ៍ Phan Van Giang ទទួលជួបឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំប្រទេសវៀតណាម
កប.អនឡាញ - នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានទទួលជួប លោក Jaya Ratnam ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំប្រទេសវៀតណាម អញ្ជើញចូលជួបសម្តែងការគួរសម និងជម្រាបលា។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអបអរសាទរឯកអគ្គរដ្ឋទូត Jaya Ratnam បានបញ្ចប់ដោយជោកជ័យនូវអាណត្តិការងារនៅវៀតណាម។ លោកបានសង្កត់ធ្ងន់ថា ក្រសួងការពារប្រទេសវៀតណាមវាយតម្លៃខ្ពស់ចំពោះការរួមចំណែកវិជ្ជមានរបស់លោក Jaya Ratnam ក្នុងការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងវៀតណាម និងសិង្ហបុរីនិយាយរួម និងរវាងក្រសួងការពារប្រទេសនៃប្រទេសទាំងពីរនិយាយដោយឡែក និងបានសម្តែងការជឿជាក់ថា ទោះជាក្នុងមុខតំណែងអ្វីក៏ដោយក៏របស់លោកឯកអគ្គរដ្ឋទូត Jaya Ratnam នឹងតែងតែបំពេញភារកិច្ចដែលបានប្រគល់ជូនយ៉ាងល្អ ដោយបន្តការយកចិត្តទុកដាក់ជាពិសេសក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោកនាយឧត្តមសេនីយ៍ Phan Van Giang សង្កត់ធ្ងន់ថា វៀតណាម និងសិង្ហបុរី គឺជា សមាជិកសកម្ម និងស្វាហាប់ របស់អាស៊ាន និងមានទំនាក់ទំនងជិតស្និទ្ធ និងគួរឱ្យទុកចិត្ត។ ការដំឡើងទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយនៅក្នុងខែមីនា ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលបើកជំពូកថ្មីមួយនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នៅក្នុងទំនាក់ទំនងល្អរួមរវាងប្រទេសទាំងពីរក្នុងរយៈពេលថ្មីៗនេះ កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីសម្រេចបានលទ្ធផលល្អ ទូលំទូលាយ និងមានសារៈសំខាន់ក្នុងវិស័យជាច្រើនដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ការរក្សាយន្តការសន្ទនាគោលនយោបាយការពារជាតិ ការពិគ្រោះយោបល់ ការផ្លាស់ប្តូរព័ត៌មាន កិច្ចសហប្រតិបត្តិការរវាងកងកម្លាំងយោធា សន្តិសុខ សុវត្ថិភាពដែនសមុទ្រ ការបណ្តុះបណ្តាលការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី។
លោកនាយឧត្តមសេនីយ៍ Phan Van Giang ជឿជាក់ថា កិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-សិង្ហបុរី នឹងមានជំហានថ្មីៗ រឹងមាំជាងមុន កាន់តែជាក់ស្តែង និងមានប្រសិទ្ធភាពជាងមុននៅពេលខាងមុខ។ ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាល និងប្រជាជនសិង្ហបុរី ដែលបានចែករំលែកជាមួយវៀតណាមអំពីការខូចខាតដែលបង្កឡើងដោយព្យុះ ទឹកជំនន់ និងគ្រោះមហន្តរាយធម្មជាតិ។
    |
 |
|
លោកនាយឧត្តមសេនីយ៍ Phan Van Giang លោកឯកអគ្គរដ្ឋទូត Jaya Ratnam និងប្រតិភូទាំងឡាយ |
លោកឯកអគ្គរដ្ឋទូត Jaya Ratnam បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងការពារប្រទេសវៀតណាម ចំពោះការគាំទ្រ និងការសម្របសម្រួលក្នុងអំឡុងពេលកាន់តំណែងរបស់លោក។ លោកឯកអគ្គរដ្ឋទូត Jaya Ratnam បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការការពារជាតិគឺជាសសរស្តម្ភដ៏សំខាន់នៃទំនាក់ទំនងទ្វេភាគី។ លោកបានសម្តែងក្តីសង្ឃឹមថា សិង្ហបុរី និងវៀតណាមនឹងបន្តសម្របសម្រួលគ្នាដើម្បីលើកកម្ពស់ទំនាក់ទំនងល្អដែលមានស្រាប់ឡើងកម្រិតកម្ពស់ថ្មីមួយទៀត៕
បកប្រែដោយ Duy Hoan