ដោយមានក្ដីរីករាយដែលបានជួបជាមួយលោក Jasem Mohamed Albudaiwi អគ្គលេខាធិការ GCC លោកស្រី Nguyen Minh Hang បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយបណ្ដាប្រទេស GCC ហើយស្នើឱ្យភាគីទាំងឡាយបង្កើនការផ្លាស់ប្តូរ ជំរុញការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-GCC (FTA) ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល ឧស្សាហកម្មហាឡាល់ ជំនួបប្រាស្រ័យរវាងប្រជាជន និងប្រជាជនជាដើម។

leftcenterrightdel
លោកស្រី Nguyen Minh Hang​ និងលោក Jasem Mohamed Albudaiwi អគ្គលេខាធិការ GCC 

លោក Jasem Mohamed Albudaiwi បានបញ្ជាក់ពីការគាំទ្រការជំរុញការចរចាលើ FTA វៀតណាម-GCC និងការពង្រីកកិច្ចសហប្រតិបត្តិការរវាងវៀតណាម ជាមួយលេខាធិការដ្ឋាន និងបណ្ដាប្រទេស GCC រួមទាំងការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងការបរទេសវៀតណាម និងលេខាធិការដ្ឋាន GCC ឱ្យបានឆាប់។

នៅក្នុងកិច្ចប្រជុំជាមួយលោកស្រី Nguyen Minh Hang លោក D.N. Dhungyel រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសប៊ូតាន បានអះអាងថា ប៊ូតានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀតណាម ហើយចាត់ទុកថា ប្រទេសទាំងពីរនៅតែមានឱកាសច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ។ លោកបានឯកភាពពង្រឹងទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ ដោយផ្តោតលើវិស័យសក្តានុពលមួយចំនួនដូចជា ទេសចរណ៍ វិនិយោគ ការតភ្ជាប់ធុរកិច្ច...

ក្នុងកិច្ចពិភាក្សាជាមួយលោក Ahmed bin Mohammed Al-Sayed រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេសនៃប្រទេសកាតា លោកស្រី Nguyen Minh Hang បានស្នើឱ្យភាគីទាំងពីរជំរុញការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-GCC យ៉ាងឆាប់ៗ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យវិនិយោគ ពាណិជ្ជកម្ម ឧស្សាហកម្មហាឡាល់ ការតភ្ជាប់ធុរកិច្ច... ភាគីទាំងពីរក៏បានឯកភាពគ្នាជំរុញការរៀបចំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការចម្រុះវៀតណាម-កាតានៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៦ខាងមុខ។

នៅក្នុងកិច្ចប្រជុំជាមួយលោក Tariq Alhamad អនុរដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ ក្រសួងធនធានមនុស្ស និងអភិវឌ្ឍន៍សង្គមនៃប្រទេសអារ៉ាប៊ីសាអូឌីត លោកស្រី Nguyen Minh Hang បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជម្រុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឡើងក្របខ័ណ្ឌសហប្រតិបត្តិការថ្មីមួយ ដើម្បីរួមចំណែកដល់ការអនុវត្តការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ លោក Tariq Alhamad បានស្នើឱ្យភាគីទាំងពីរបន្តសហការ និងចរចាយ៉ាងសកម្មឆ្ពោះទៅរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនានានៅពេលខាងមុខ រួមទាំងកិច្ចព្រមព្រៀងស្តីពីការជ្រើសរើសពលករវៀតណាមឱ្យទៅធ្វើការនៅអារ៉ាប៊ីសាអូឌីត៕

បកប្រែដោយ Thuy Anh