ក្នុងបំណងបង្ហាញពីសាមគ្គីភាព និងសមានចិត្តចំពោះការបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិដែលបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិនាពេលថ្មីៗនេះ ប្រទេស និងអង្គការអន្តរជាតិជាច្រើនបានផ្ញើសាររំលែកទុក្ខ ក៏ដូចជាផ្តល់ការជួយគាំទ្រផ្នែកហិរញ្ញវត្ថុ ប្រគល់ឧបករណ៍ជួយសង្គ្រោះ និងគ្រឿងឧបភោគ បរិភោគដល់ប្រជាជនវៀតណាម។

leftcenterrightdel
លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម (រូបថត៖ vovworld.vn)

លោកស្រី Pham Thu Hang បានអះអាងថា៖ "ទាំងនេះគឺជាធនធានដ៏មានតម្លៃ ការជួយគាំទ្រដោយទាន់ពេលវេលាពីសហគមន៍អន្តរជាតិ ដើម្បីជួយប្រជាជននៅតាមខេត្តក្រុង និងមូលដ្ឋាននានានៃប្រទេសវៀតណាម ឱ្យឆាប់ជំនះការឈឺចាប់ ការបាត់បង់ និងឆាប់មានស្ថិរភាពក្នុងជីវភាពរស់នៅ។ រដ្ឋាភិបាល និងប្រជាជនវៀតណាមវាយតំកៃខ្ពស់ចំពោះការគាំទ្រ និងជំនួយដ៏មានតម្លៃនេះ។ ការជួយគាំទ្រនេះបង្ហាញពីសាមគ្គីភាពក្នុងការរួមដំណើរជាមួយរដ្ឋាភិបាល និងប្រជាជនវៀតណាម ដើម្បីជំនះការលំបាក និងឆាប់មានស្ថិរភាពជីវភាពរស់នៅ"៕

បកប្រែដោយ Thuy Anh