លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រី ជួបប្រជុំជាមួយបញ្ជាការដ្ឋានជួរមុខ ដើម្បីដាក់ពង្រាយការទប់ទល់នឹងព្យុះ Kalmaegi
នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា នៅបញ្ជាការដ្ឋានជួរមុខ ដែលមានទីតាំងនៅបញ្ជាការដ្ឋានយោធាខេត្ត Gia Lai លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រីវៀតណាម អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិដឹកនាំការពារជនស៊ីវិល បានដឹកនាំកិច្ចប្រជុំដោយផ្ទាល់និងតភ្ជាប់តាមអ៊ីនធឺណិត ដាក់ពង្រាយវិធានការជាបន្ទាន់ ដើម្បីទប់ទល់នឹងព្យុះ Kalmaegi (ព្យុះលេខ ១៣)។