ទស្សនៈរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ដែលមិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ (IUU) គឺឥតងាករេទេ ហើយត្រូវបានលើកឡើងជាច្រើនលើកជាច្រើនសារ។ វៀតណាមានគោលនយោបាយគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាព ដោយរក្សាការអភិវឌ្ឍប្រកបដោយចីរភាពនៃការនេសាទជាមួយនឹងរចនាសម្ព័ន្ធនាវា និងមុខរបរដែលសមស្របទៅនឹងលទ្ធភាពអនុញ្ញាតឲ្យទាញយកប្រភពធនធានជលផល និងគោរពយ៉ាងពេញលេញនូវបទប្បញ្ញត្តិស្តីពីក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ដែលមិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ (IUU)។

leftcenterrightdel
លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម

ក្នុងរយៈពេលថ្មីៗនេះ វៀតណាមបានកសាង និងបំពេញបន្ថែមប្រព័ន្ធច្បាប់ស្តីពីការនេសាទ ធានាបាននូវប្រសិទ្ធភាព ខណៈពេលដែលអនុវត្តវិធានការជាច្រើនដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ដែលមិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ (IUU) ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយតម្លាភាពចំពោះរាល់ការរំលោភបំពានទាំងអស់។

ក្នុងនាមជាសមាជិកសកម្ម និងមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ វៀតណាមតែងតែត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយប្រទេសនានាក្នុងតំបន់ និងសហគមន៍អន្តរជាតិ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ក្នុងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ដែលមិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ (IUU)  និងជម្រុញការគ្រប់គ្រងការនេសាទប្រកបដោយប្រសិទ្ធភាព និងចីរភាព ស្របតាមបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិ៕

បកប្រែដោយ Duy Hoan