មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ លោក Antonio Guterres អគ្គលេខាធិការ បានសង្កត់ធ្ងន់ថា កិច្ចប្រជុំ Copenhagen ក្នុងឆ្នាំ ១៩៩៥ គឺជា "ពេលវេលានៃមនសិការ" និងបានរួមចំណែកដល់ការជួយប្រជាជនជាង ១ ពាន់លាននាក់រួចផុតពីភាពក្រីក្រតោកយ៉ាក ដោយកាត់បន្ថយអត្រាគ្មានការងារធ្វើទូទាំងពិភពលោកឱ្យជិតដល់កម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រ និងលើកកម្ពស់សង្គមដែលសមភាព និងយុត្តិធម៌ជាងមុន។ ទោះជាយ៉ាងណាក៏ដោយ លោកអគ្គលេខាធិការក៏បានចាត់ទុកថា សមិទ្ធផលថ្មីៗក្នុងការកាត់បន្ថយភាពក្រីក្រ សុខាភិបាល និងការអប់រំក្នុងរយៈពេលកន្លងមក កំពុងត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដោយអស្ថិរភាពភូមិសាស្ត្រនយោបាយ ការបំបែកបំបាក់សង្គម និងជម្លោះដែលកំពុងកើនឡើង។ ដូច្នេះ កិច្ចប្រជុំកំពូលលើកនេះមានសារៈសំខាន់ជាពិសេសក្នុងការកសាងផែនការ និងផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការលុបបំបាត់ភាពក្រីក្រ ការបង្កើតការងារ ការការពារ និងការពង្រឹងសាមគ្គីភាពសកល។

leftcenterrightdel
លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រី មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ (រូបថត៖ ក្រសួងការបរទេស)

នៅក្នុងកិច្ចប្រជុំ ប្រទេសទាំងឡាយបានអនុម័តជាឯកច្ឆ័ន្ទនូវសេចក្តីថ្លែងការណ៍នយោបាយក្រុងដូហា ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្តចំពោះដំណើរនៃការលុបបំបាត់ភាពក្រីក្រ ការបង្កើតការងារ និងការពារសុខុមាលភាពសង្គមដ៏ទូលំទូលាយដើម្បីអនាគតប្រកបដោយចីរភាព។

លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេស បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះ។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ លោកស្រី Nguyen Minh Hang បានចែករំលែកជោគជ័យរបស់វៀតណាមក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ។ លោកស្រី Nguyen Minh Hang ក៏បានបញ្ជាក់ដែរថា នៅក្នុងយុគសម័យអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ វៀតណាមនៅតែបន្តប្តេជ្ញាផ្តល់អាទិភាពខ្ពស់បំផុតដល់ការធានាសុខុមាលភាពសង្គម ដោយផ្តល់ធនធានទាំងអស់ដើម្បីលើកស្ទុយជីវភាពរស់នៅរបស់ពលរដ្ឋម្នាក់ៗ៕

បកប្រែដោយ Huyen Trang