វៀតណាមប្តេជ្ញាផ្តល់អាទិភាពខ្ពស់បំផុតដល់ការធានាសន្តិសុខសង្គម នាំមកនូវជីវិតដ៏រុងរឿង និងសុភមង្គលដល់ប្រជាជន
កប.អនឡាញ - លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីការបរទេសវៀតណាម បានបញ្ជាក់ថា វៀតណាមគឺជាដៃគូដែលអាចទុកចិត្តបាន សកម្ម និងមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ។
ថ្មីៗនេះ លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីការបរទេសវៀតណាម បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំកំពូលពិភពលោកលើកទី ២ ស្តីពីការអភិវឌ្ឍសង្គមនៅទីក្រុងដូហា ប្រទេសកាតា។
ថ្លែងនៅក្នុងសន្និសីទ លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីការបរទេសវៀតណាម បានចែករំលែករឿងរ៉ាវជោគជ័យរបស់វៀតណាមក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ ជាទូទៅ៖ ដំណើរនៃការកាត់បន្ថយភាពក្រីក្រពី ៥៨.១% ចុះត្រឹម ១.៣% ក្នុងឆ្នាំ ២០២៥; អត្រាគ្មានការងារធ្វើពី ៧% ចុះ ២.២%; ហើយលុបបំបាត់ភាពអនក្ខរកម្មសម្រាប់មនុស្សដែលមានអាយុធ្វើការ។
    |
 |
|
លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីការបរទេសវៀតណាម ថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ ក្រសួងការបរទេស។) |
នេះគឺជាការបង្ហាញយ៉ាងច្បាស់លាស់អំពីប្រសិទ្ធភាពនៃការរួមបញ្ចូលកម្មវិធីសកម្មភាពកូប៉ិនហាកឆ្នាំ ១៩៩៥ ទៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។ លោកស្រីអនុរដ្ឋមន្ត្រីបានបញ្ជាក់ថា នៅក្នុងយុគសម័យអភិវឌ្ឍន៍ថ្មីរបស់ប្រទេសនោះ វៀតណាមនៅតែបន្តប្តេជ្ញាផ្តល់អាទិភាពខ្ពស់បំផុតដល់ការធានាសន្តិសុខសង្គម ដោយផ្តល់ធនធានទាំងអស់ដើម្បីធានាថាសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនឹងនាំមកនូវជីវិតដ៏រុងរឿង និងសុភមង្គលកាន់តែខ្លាំងឡើងដល់ប្រជាជន។
ដោយផ្អែកលើបទពិសោធន៍ជាក់ស្តែងរបស់វៀតណាម លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីការបរទេសវៀតណាម បានលើកឡើងដំណោះស្រាយសំខាន់ៗចំនួនបី ដើម្បីអនុវត្តកម្មវិធីសកម្មភាពកូប៉ិនហាក និងសេចក្តីប្រកាសនយោបាយដូហាប្រកបដោយប្រសិទ្ធភាព។ ទាំងនេះរួមមាន៖ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយបរិយាបន្ន ការផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង និងកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងការកាត់បន្ថយភាពក្រីក្រ និងការបង្កើតការងារធ្វើ។ វេទិកាពហុភាគីនានាត្រូវមានការគាំទ្រប្រទេសនានាដើម្បីភ្ជាប់យុទ្ធសាស្ត្រជាតិជាមួយនឹងគោលដៅអភិវឌ្ឍន៍សកល។ ការច្នៃប្រឌិតគំរូអភិវឌ្ឍន៍ ការលើកកម្ពស់ការផ្លាស់ប្តូរឌីជីថល ដោយចាត់ទុកនេះជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គមប្រកបដោយប្រសិទ្ធភាព។ ការកៀរគរហិរញ្ញវត្ថុប្រកបដោយចីរភាពតាមរយៈការបង្កើតមូលនិធិអភិវឌ្ឍន៍សង្គមជាតិ ដោយមានការគាំទ្រពីអង្គការអន្តរជាតិ និងការចូលរួមពីវិស័យឯកជន។
លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីការបរទេសវៀតណាម បានបញ្ជាក់ថា ក្នុងនាមជាដៃគូដែលអាចទុកចិត្តបាន សកម្ម និងមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ វៀតណាមប្តេជ្ញាបន្តចូលរួមជាមួយបណ្តាប្រទេស ដើម្បីលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងជាសកលសម្រាប់អនាគតដ៏ចីរភាព និងបរិយាប័ន្នសម្រាប់មនុស្សទាំងអស់៕
បកប្រែដោយ Duy Hoan