leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី សាស្ត្រាចារ្យរង បណ្ឌិត Nguyen Huy Hoang នាយករងវិទ្យាស្ថាននយោបាយ មានប្រសាសន៍ក្នុងពិធិ

leftcenterrightdel
ថ្នាក់ដឹកនាំវិទ្យាស្ថាននយោបាយប្រគល់ផ្កាជូនតំណាងសិក្ខាកាម នៃកងយោធពលខេមរភូមិន្ទ

តាងនាមគណៈកម្មាធិការបក្ស គណៈនាយកវិទ្យាស្ថាននយោបាយ លោកឧត្តមសេនីយ៍ត្រី សាស្ត្រាចារ្យរង បណ្ឌិត បានប្រគល់ផ្កា និងជូនពរដល់សិក្ខាកាមទាំងអស់នៃកងយោធពលខេមរភូមិន្ទដែលកំពុងសិក្សានៅវិទ្យាស្ថាននយោបាយ។

leftcenterrightdel
ប្រតិភូអញ្ជើញចូលរួមពិធី

leftcenterrightdel
កម្មវិធីសិល្បៈ
leftcenterrightdel
សិក្ខាកាមនៃកងយោធពខេមរភូមិន្ទអញ្ជើញទៅទស្សនា សិក្សាអំពីវប្បធម៌វៀតណាមនៅភូមិវប្បធម៌បណ្តាជនជាតិវៀតណាមក្នុងទីក្រុងហាណូយ

ចាប់តាំងពីឆ្នាំ២០០៤មក វិទ្យាស្ថាននយោបាយបានបើកវគ្គបណ្តុះបណ្តាលសម្រាប់នាយទាហានជាន់ខ្ពស់ចំនួន២១វគ្គដែលក្នុងនោះ១០០%សម្រេចបានលទ្ធផលល្អ ឆ្នើម  សិក្ខាកាមជាច្រើននៅពេលបញ្ចប់ការសិក្សាវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ បានកាន់តំណែងផ្សេងៗនៅក្នុងរដ្ឋ និងកងយោធពលខេមរភូមិន្ទ។

ក្នុងឱកាសខួបលើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា និងទិវាបង្កើតកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ត្រី សាស្ត្រាចារ្យរង បណ្ឌិត Nguyen Huy Hoang បានសម្តែងសេចក្តីរីករាយចំពោះសមិទ្ធផលសំខាន់ៗដែលប្រជាជន និងកងយោធពលខេមរភូមិន្ទសម្រេចបានក្នុងបុព្វហេតុកសាង និងការពារប្រទេស។ ជូនពរចំណងមិត្តភាពវៀតណាម-កម្ពុជាឲ្យកាន់តែរីកចម្រើន។ ជូនពរលទ្ធផលនៃការសិក្សា និងបណ្តុះបណ្តាលរបស់សិក្ខាកាមកម្ពុជានាពេលកន្លងមក។ លោកជឿជាក់ថា នៅពេលខាងមុខ សិក្ខាកាមកម្ពុជានឹងបន្តលើកកម្ពស់សមិទ្ធផល និងបំពេញរាល់ភារកិច្ចដោយជោគជ័យ។

ថ្នាក់ដឹកនាំនៃវិទ្យាស្ថាននយោបាយបានស្នើឱ្យសិក្ខាកាមកម្ពុជាបន្តយល់ជ្រួតជ្រាប និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលដៅ និងតម្រូវការបណ្តុះបណ្តាលរបស់វិទ្យាស្ថាន ឆ្លៀតយកពេលវេលា សិក្សា និងបង្កើនចំណេះដឹង ដើម្បីក្លាយជាមន្ត្រីនយោបាយមានការគិតស៊ីជម្រៅ  រួមចំណែកដល់ការពង្រឹងបន្ថែមទៀតនូវសាមគ្គីភាព ភាពស្និទ្ធស្នាល មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា។

បកប្រែដោយ Duy Hoan